អ្នកចាំទីអាស៊ានរូបនេះទ្រោមខ្លួនតែម្តង ៣ប្រកួតចុងក្រោយ ព្រោះសុទ្ធតែតារាល្បីស៊ុតបំប៉ោងសំណាញ់ទីនៅ Premier League

បរាជ័យ ៥-០ ទល់នឹងក្រុមការពារជើងឯកលីគកំពូលអង់គ្លេស កាលពីថ្ងៃទី ២២ ម្សិលមិញនេះ បានបង្ហាញថា Cardiff City របូតគ្រាប់បាល់ដល់ទៅ ១៤គ្រាប់ហើយ ខណៈ ២ប្រកួតចុងក្រោយប៉ះសុទ្ធតែក្រុមយក្ស ដូចជា Arsenal, Chelsea និង Man City ។

អ្នកចាំទីជម្រើសជាតិហ្វីលីពីន ដែលដើរតួជាអ្នកចាំទីជម្រើសដំបូងឱ្យក្លិប Cardiff ត្រូវបានសារព័ត៌មានល្បីៗលើពិភពលោកស្ញប់ស្ញែង កាលពីប្រកួតបើករដូវកាល ដោយការពារ Cleansheets បាន ២ប្រកួត ពោលគឺទល់នឹង Newcastles ០-០ និង Huddersfield Town ០-០ ។

តែ៣ប្រកួតចុងក្រោយនេះ អ្នកចាំទីរូបនេះ មិនអាចទប់ជាមួយនឹងកំពូលកីឡាករល្បីៗបាននោះទេ ដូចជា Aubameyang, Lacazette ( Arsenal ) Eden Hazard, Willian ( Chelsea ) និង Sergio Aguero, Riyad Mahrez ( Man City ) ជាដើមនោះ។

បច្ចុប្បន្ន Cardiff City កំពុងស្ថិតនៅតំបន់គ្រោះថ្នាក់ ពោលគឺលេខរៀងទី ១៩ ប្រកួត ៥លើក ស្មើ ២ និងចាញ់ ៣ មាន ២ពិន្ទុ ប៉ុណ្ណោះ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT