ពេជ្រ រ៉ូវិនយោធិន សម្រេចចូលនិវត្តន៍ក្រោយចប់ពានសម្ដេចដើម្បីផ្ដល់ឱកាសដល់កីឡាករក្មេងៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុទ្ធនាការពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២១ នឹងក្លាយជាការប្រកួតចុងក្រោយសម្រាប់អ្នកចាំទីអាស៊ីអឺរ៉ុបយូណាយធីត ពេជ្រ រ៉ូវិនយោធិន មុនឈានទៅចូលនិវត្តន៍ជាផ្លូវការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករវ័យ៣៥ឆ្នាំទទួល ស្គាល់ជាការសម្រេចចិត្តដ៏លំបាក ព្រោះបានប្រកបអាជីពនេះច្រើនឆ្នាំមកហើយ តែយ៉ាងណា កត្តាវ័យ ជាមូលហេតុដ៏សំខាន់ដែលធ្វើឲ្យគេត្រូវពិចារណាផ្ដល់ឱកាសសិស្សប្អូនផ្សេងៗវិញម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតអ្នកចាំទីជម្រើសជាតិកម្ពុជាពន្យល់ពីការសម្រេចចិត្តបែបនេះ “៖ បាទ ចប់ពានសម្ដេចឆ្នាំហ្នឹង ខ្ញុំចូលនិវត្តន៍ហើយ ព្រោះលេងយូរឆ្នាំមកហើយ ទុកឱកាសឲ្យក្មេងៗវិញម្ដង។ ណាមួយចង់មានពេលវេលាជាមួយគ្រួសារ និងធ្វើការថ្មីវិញ។ ស្ដាយពិតជាស្ដាយហើយ តែវាក៏ដល់ពេលត្រូវឈប់ដែរ។ ប៉ុន្តែក៏មិនមែនមានន័យថា ឈប់ប៉ះបាល់ទាំងស្រុងដែរ នៅឆ្លៀតលេងធម្មតាៗបែបសុខភាព ព្រោះធ្លាប់ជាកីឡាករអ៊ីចឹង មិនអាចអត់សោះបានទេ។ ទាក់ទងរឿងធ្វើគ្រូអីវិញ ក៏មិនទាន់ដឹងច្បាស់ដែរ អាស្រ័យលើស្ថានភាពជាក់ស្ដែង បើមានពេលអាច តែបើរវល់ ប្រហែលមិនអាចទេ។”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងទៅនឹងការបាត់បង់អ្នកចាំទី ពេជ្រ រ៉ូវិនយោធិន ដែលត្រូវចូលនិវត្តន៍នេះ លោក សុក វាសនា គ្រូបង្គោលអាស៊ីអឺរ៉ុបយូណាយធីត ទទូចថា ពិតជាពិបាករកអ្នកជំនួស ហើយបើងាកទៅមើលអ្នកចាំទីបម្រុងនៅក្លិបធំៗ ក៏ពិបាករឿងប្រាក់ខែ ដូច្នេះមានតែប្រើប្រាស់កីឡាករមកពីក្រុមយុវជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនឈានជើងចូលអាស៊ីអឺរ៉ុបយូណាយធីត រហូតដល់បច្ចុប្បន្ន ពេជ្រ រ៉ូវិនយោធិន ធ្លាប់ប្រកបអាជីពបាល់ទាត់នៅណាហ្គាខប, ស៊ីម៉ាក់យូណាយធីត និងឆ្លាមសមុទ្រជាដើម ព្រមទាំងក្រុមជម្រើសជាតិកម្ពុជាចន្លោះឆ្នាំ២០០៧ និង២០០៨។ រដូវកាល២០២១នៃក្របខណ្ឌ Metfone Cambodian League កីឡាករមានប្រភពពីខេត្តកំពង់ស្ពឺ មានស្ថិតិ clean sheet ៣ដង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT