ទ្រីយ៉ាត្លុង ចាប់ផ្តើមហ្វឹកហាត់បិទខ្ទប់ថ្ងៃទី២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមកីឡាករ កីឡាការិនីទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជាបានចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់បិទខ្ទប់ ដោយនេះជាថ្ងៃទី២ បន្ទាប់ពីបានចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាគូសបញ្ជាក់នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះថា ពេលនេះយើងបានបិទបញ្ចប់ការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ដោយត្រួតពិនិត្យតាមប្រព័ន្ធ Zoom ហើយប្រមូលផ្តុំហ្វឹកហាត់ជុំគ្នាទ្រង់ទ្រាយធំជាលើកដំបូង ក្នុងរយៈពេលវិបត្តិជំងឺកូវីដ-១៩នេះ។ ការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំនេះគឺអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំ ក្រសួងអប់រំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីជំរុញឲ្យសិទ្ធផលនៃការហ្វឹកហាត់របស់ក្រុមជម្រើសជាតិឲ្យកាន់តែល្អប្រសើរឡើងវិញ ត្រៀមចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នាអំឡុងខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគ្គលេខាធិការទ្រីយ៉ាត្លុងរូបនេះបន្ថែមថា ការហ្វឹកហាត់ជាមួយគ្រូបង្វឹកដោយផ្ទាល់នេះគឺជាអំណោយផលខ្លាំងណាស់ ក្នុងការបង្កើនបាននូវគុណភាពបច្ចេកទេសរបស់ក្រុមជម្រើសជាតិ ដោយខុសគ្នាឆ្ងាយណាស់ពីការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួនកន្លងមក។ ការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិទ្រីយ៉ាត្លុងនេះចាប់ផ្តើមពីថ្ងៃទី១ខែវិច្ឆិកាតទៅរហូតដល់ជិតដល់ស៊ីហ្គេម លើកទី៣១ នាឆ្នាំ២០២២ នៅប្រទេសវៀតណាមតែម្តង។ ក្នុងពេលដំណាលគ្នានៃការហ្វឹកហាត់នេះដែរ ក៏ជាការត្រៀមខ្លួនរៀបចំការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួន នាចុងខែធ្នូ ឆ្នាំ២០២១ នៅខេត្តកែបផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ងិន សុខបញ្ញា បានឲ្យដឹងបន្ថែមថា ក្រុមជម្រើសជាតិ ឆ្នាំ២០២១ មានចំនួនសរុប១៤នាក់ ក្នុងនោះកីឡាករ ៩នាក់ និងកីឡាការិនី ៥នាក់។ ចំពោះគ្រូបង្វឹកមាន៤នាក់ ក្នុងនោះមានគ្រូបង្វឹកបរទេសម្នាក់ ជាជនជាតិណូវែលសេឡង់។ ការប្រមូលផ្តុំហ្វឹកហាត់បិទខ្ទប់នេះទទួលបានការទំនុកបម្រុងការឧបត្ថម្ភ និងរបបអាហារពីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា។
សម្រាប់ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម គឺប្រភេទកីឡាទ្រីយ៉ាត្លុងកម្ពុជាបានត្រៀមចូលរួមប្រកួតលើវិញ្ញាសាចំនួន៤ រួមមាន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១-វិញ្ញាសាទ្រីយ៉ាត្លុងស្តង់ដារអន្តរជាតិចំនួន២វិញ្ញាសាបុរស-នារី ដែលត្រូវហែលទឹក១៥០០ម៉ែត្រ-ជិះកង់៤០គីឡូម៉ែត្រ និងបន្តរត់៥គីឡូម៉ែត្រ។ ២-វិញ្ញសាឌូយ៉ាត្លុងបុរស-នារី មានរត់១០គីឡូម៉ែត្រ បូកជិះកង់៤០គីឡូម៉ែត្រ និងរត់៥គីឡូម៉ែត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT