ក្លឹប Manchester United កំពុងតាមប្រមាញ់យកខ្សែបម្រើម្នាក់ជាមួយក្រុម FC Barcelona ក្នុងតម្លៃខ្លួន៥០លានផោន ពីក្រុម Ajax នៅខែមករាខាងមុខនេះ។
Frenkie de Jong វ័យ២១ឆ្នាំរបស់ Ajax ជាកីឡាករឆ្នើមម្នាក់ដែលមានក្លឹបជាច្រើនកំពុងតាមប្រមាញ់យករូបគេ។ ជាក់ស្ដែង Man Utd ផ្ទាល់ដែលកំពុងតែពិបាកក្នុងការនាំយកកីឡាករថ្មីចូលក្រុមនោះ ក៏ចាប់អារម្មណ៍ទៅលើកីឡាករហុល្លង់រូបនេះដែរ។ បិសាចក្រហម នឹងដាក់សំណើ ទិញយកនៅខែមករាខាងមុខនេះតែម្ដង ប្រសិនបើក្លឹប Ajax ព្រមលក់ក្នុងតម្លៃ៥០លានផោន។
ក្រុមរបស់លោក Jose Mourinho មានទំនុកចិត្តទិញបាន De Jong ខ្លាំងជាងក្រុម Barcelona ត្រង់ថាក្លឹបរបស់គេកំពុងលេងនោះ មានអតីតកីឡាករបិសាចក្រហម Van der Sar កំពុងធ្វើការ។ ដូច្នេះហើយ Man Utd អាចប្រើយុទ្ធសាស្ត្រគ្នាឯងនេះ ដើម្បីបញ្ចុះបញ្ចូលឱ្យ Ajax លក់កីឡាករឆ្នើមវ័យក្មេងរបស់ខ្លួន៕ប្រភព៖ dailymail