Klopp ​ដាច់​ចិត្ត​និយាយ រឿង Salah ​លេង​មិន​បាន​ល្អ​ដើម​រដូវ​កាល​នេះ

Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​និយាយ​ចំពោះ​ទម្រង់​លេង​របស់ Mohamed Salah ​ថា អ្នក​គ្រប់​គ្នា​មិន​អាច​វាយ​តម្លៃ​ត្រឹម​ប៉ុន្មាន​ប្រកួត​នេះ​ទេ ពោល​គឺ​​ត្រូវ​រង់ចាំ​រហូត​ដល់​ចប់​រដូវ​កាល​សិន ​ទើប​ដឹង​ថា​ល្អ​ឬ​មិន​ល្អ។

Salah ​ចាប់​ផ្ដើម​រដូវ​កាល​នេះ ​មិន​ល្អ​ឡើយ ​ដោយ​ទើប​តែ​រក​បាន​២​គ្រាប់​ប៉ុណ្ណោះ ​ក្នុង​ការ​បង្ហាញ​ខ្លួន​ផ្លូវការ​៦​ប្រកួត​គិត​គ្រប់​ពាន​រង្វាន់​ទាំង​អស់​ឱ្យ Liverpool ។ ចំពោះ​រឿង​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ដាក់​ការ​សង្ស័យ​ថា ​ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​រូប​នេះ ​មិច​បាន​ជា​ល្អ​បាន​តែ​១​រដូវ​កាល​មុន ​ហើយ​រដូវ​កាល​នេះ​ធ្លាក់​ទម្រង់​លេង​យ៉ាង​នេះ​ទៅ​វិញ។

លោក Klopp ​ដែល​ជា​អ្នក​ចាត់ការ​ផ្ទាល់​ក៏​បាន​ឃើញ​ចំពោះ​ចំណុច​ខាង​លើ​ដែរ។ ​ប៉ុន្តែ​លោក​បាន​បញ្ជាក់​វិញ​ថា ​គ្រប់​គ្នា​មិន​អាច​វាយ​តម្លៃ​កីឡាករ​ម្នាក់​ត្រឹម​ប៉ុន្មាន​ប្រកួត​ដើម​រដូវ​កាល​នេះ​ទេ។ រូបគេ​អាច​នឹង​ល្អ​នៅ​ប្រកួត​បន្ទាប់ ​ឬ​នៅ​ពេល​ខាង​មុខ។ ដូច្នេះ​ហើយ ​ប្រសិន​បើ​ចង់​វាយ​តម្លៃ Salah ​ត្រូវ​រង់ចាំ​ឱ្យ​ចប់​រដូវ​កាល​នេះ​សិន ទើប​អាច​ដឹង​ច្បាស់។

រំលឹក​ទៅ​រដូវ​កាល​មុន​បន្តិច​ថា Salah ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​អង់គ្លេស។​ដោយ​គ្រា​នោះ ​រូបគេ​រក​បាន​៤៤​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​៥២​ប្រកួត៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT