Pedro ​ថា Chelsea ​បច្ចុប្បន្ន​នេះ ​ដូច FC Barcelona ​អីចឹង​

ខ្សែ​ប្រយុទ្ធ Pedro ​បាន​និយាយ​ថា​ក្រុម Chelsea ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Sarri ​គឺ​មិន​ខុស​ពី​ក្រុម FC Barcelona ​ឡើយ ​ទាំង​ទម្រង់​លេង​និង​ការ​តាំង​ចិត្ត​របស់​កីឡាករ​ម្នាក់​ៗ។

ក្រុម Chelsea ​កំពុង​ចាប់​ផ្ដើម​រដូវ​កាល​បាន​ល្អ​មែនទែន ដោយ​ឆ្លង​កាត់​៥​ប្រកួត​ក្នុង​លីគ ឈ្នះ​ទាំង​៥​ប្រកួត ហើយ​ឈរ​កំពូល​តារាង​លីគ​អង់គ្លេស​ថែម​ទៀត​ផង។ ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​

ចាត់ការ​ថ្មី Sarri ​នេះ​ដែរ កីឡាករ​ម្នាក់​ៗ​ពិតជា​មាន​ទំនុក​ចិត្ត ​និង​បង្ហាញ​ទម្រង់​លេង​ល្អ ​មាន​ការ​ប្រជែង​គ្នា​ដណ្ដើម​យក​ជម្រើស​១១​នាក់​ខ្ពស់​មែនទែន។

តួ​យ៉ាង​ដូចជា Pedro ​ដែល​ជា​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ក្នុង​ក្រុម Chelsea ​បាន​និយាយ​ថា​៖ “ក្រុម​យើង​ចាប់​ផ្ដើម​ល្អ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ គ្រូ​បង្វឹក​ម្នាក់​នេះ​ពិត​ជា​ដឹក​នាំ​ក្រុម​បាន​ល្អ ​យុទ្ធសាស្ត្រ

  ប្រយុទ្ធ ​ចិត្តសាស្ត្រ​លើ​ទីលាន ​ពិត​ជា​ជួយ​ដល់​ក្រុម​បាន​ច្រើន​មែនទែន។ កម្រិត​យើង​ពេលនេះ ​គឺ​មិន​ខុស​ពី Barcelona ​ឡើយ”៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT