Aguero ​ត​កុង​ត្រា​ជាមួយ Man City ​១​ឆ្នាំ ដើម្បី​លេង​ឱ្យ​ក្លឹប​នេះ​បាន​១០​ឆ្នាំ

ខ្សែ​ប្រយុទ្ធ Sergio Aguero ​បាន​បន្ដ​កុងត្រា​ជាមួយ​ក្រុម Manchester City ​១​ឆ្នាំ​ទៀត ដើម្បី​ឱ្យ​រូបគេ​បាន​លេង​ឱ្យ​ក្លឹប​អង់គ្លេស​មួយ​នេះ​បាន​១០​ឆ្នាំ​តែ​ម្ដង។

Aguero ​បន្ដ​កុងត្រា​ថ្មី​នេះ ​រូបគេ​នឹង​ទទួល​បាន​២២​ម៉ឺន​ផោន ​ក្នុង​១​សប្ដាហ៍។ ​ហើយ​កុងត្រា​ថ្មី​នេះ​ទៀត​សោត ​នឹង​ធ្វើ​ឱ្យ​រូបគេ​បាន​លេង​ឱ្យ Man City ​បាន​១០​ឆ្នាំ​តែ​ម្ដង ​ពោល​គឺ​មាន​រយៈ​

ពេល​ដល់​ឆ្នាំ ២០២១​ឯ​ណោះ ទើប​អស់​កុងត្រា។ ដោយ​១​ឆ្នាំ​ត​កុងត្រា​នេះ ​គឺ​ត​ពី​លើ​កុងត្រា​ចាស់​ដែល​អស់​នៅ​ឆ្នាំ ២០២០។ ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូប​នេះ បាន​និយាយ​ចំពោះ​កុងត្រា​ថ្មី​នេះ​ថា៖ ខ្ញុំ​

សប្បាយ​ចិត្ត​ដែល​ក្រុម Man City ​ទុក​ចិត្ត​ខ្ញុំ ​និង​បាន​បន្ដ​កុងត្រា​នេះ។ វា​ជា​ពេល​វេលា​មិន​អាច​បំភ្លេច​បាន​ឡើយ ក្នុង​ការ​លេង​ឱ្យ​ក្រុម​ល្អ​ជាង​គេ​នៅ​អង់គ្លេស​នេះ។

  កីឡាករ​អាហ្សង់ទីន​នេះ ​ចូលរួម​ជាមួយ Man City ​នៅ​ឆ្នាំ​២០១១។ បង្ហាញ​ខ្លួន​បាន​២៩៩​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​២០៤​គ្រាប់​៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT