ក្លិប Terengganu FC នឹងត្រូវប្រកួតទល់នឹងក្លិប Felda United ម៉ោង ៨យប់ថ្ងៃសុក្រនេះ នៅក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Malaysia FA Cup ជើងទីមួយក្នុងទឹកដីរបស់ខ្លួន។
ខ្សែបម្រើជម្រើសជាតិកម្ពុជា ជារី ចន្ថាប៊ីន ដែលកំពុងតែបង្ហាញប្រព័ន្ធលេងដ៏ល្អ នឹងត្រៀមខ្លួនក្នុងការជួយក្លិបរបស់ខ្លួន យកឈ្នះក្នុងប្រកួតនេះ ដើម្បីទទួលបានសង្ឃឹមខ្ពស់ មុនត្រឡប់ទៅលេងនៅជើងទីពីរ៕
តើកីឡាករកម្ពុជា តែមួយគត់ដែលប្រកបអាជីពនៅម៉ាឡេស៊ីរូបនេះ អាចជួយក្រុមរបស់ខ្លួនបានដែរឬទេ ?