កាលពីថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញនូវវីដេអូខ្លីមួយដែលជាសកម្មភាពអំឡុងការប្រកួតមិត្តភាពអន្តរជាតិ កម្ពុជា Vs ម៉ាឡេស៊ី កាលពីថ្ងៃទី ១០ ខែ កញ្ញាកន្លងទៅ ។
ខ្លឹមសារនៃវីដេអូរយៈពេល ៤នាទីនេះ គឺបានបរិយាយអំពីទិដ្ឋិភាពរួមមាន សកម្មភាពអ្នកគាំទ្រ សកម្មភាពប្រកួតរវាងកីឡាករលើទីលាន មុន និងក្រោយចប់ការប្រកួតផងដែរ ។
គួររំលឹកថានេះគឺជាប្រកួតមិត្តភាពអន្តរជាតិដំបូងបង្អស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីនៃក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ដែលបរាជ័យ ១-៣ ទល់នឹង ម៉ាឡេស៊ី។
យ៉ាងណាមិញ លោកនឹងត្រូវដឹកនាំក្រុមកីឡាករកម្ពុជា បន្តទៀត ត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយ ទីម័រខាងកើត នៅថ្ងៃទី ១២ ខែ តុលា ខាងមុខ នៅពហុកីឡដ្ឋានជាតិ ដែលជាការត្រៀមខ្លួនមុនចូលរួមពានរង្វាន់ AFF Suzuki Cup 2018 ៕