ឈរ​ជើង​ជិត ២០ ឆ្នាំ នេះ​បរាជ័យ​ទក់​សាច់ ៥ ដែល Ronaldo ធ្លាប់​ជួប​ប្រទះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Cristiano Ronaldo បាន​ចាយ​ពេល​ឈរ​ជើង​ជា​កីឡាករ​អាជីព រយៈ​ពេល​ជិត ២០ ឆ្នាំ​មក​ហើយ ដោយ​លោក​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​និង​ជម្រើស​ជាតិ មិន​ក្រោម ១ ពាន់​ប្រកួត​ឡើយ។ ទន្ទឹម​នឹង​ជោគជ័យ​ដ៏​ក្រាស់ក្រែល លើ​ខ្សែបន្ទាត់​នៃ​អាជីព​របស់​កីឡាករ​ព័រទុយហ្គាល់ ក៏​ធ្លាប់​ទទួល​រង​ភាព​ឈឺចាប់លើ​ទីលាន​ច្រើន​សារ​ដែរ​ ជា​ពិសេស​នៅ​ជំនួប​បរាជ័យ​ស្ពឹក​មុខ ​មិន​នឹក​ស្មាន​ដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាង​ក្រោម CTS Sports ធ្វើ​ការ​រំឭក​លើក​មក​បង្ហាញ​នូវ​ការ​ចាញ់​ទក់​សាច់​ទាំង ៥ ដែល​តារា​ឆ្នើម​វ័យ ៣៦ ឆ្នាំ ធ្លាប់​បាន​ជួប​ប្រទះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) Atletico Madrid យក​ឈ្នះ ៤-០ ទៅ​លើ Real Madrid

នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៥ ក្នុង​ក្របខ័ណ្ឌ La Liga ក្រុម​ដឹកនាំ​ដោយ​លោក Diego Simeone ធ្លាប់​បាន​បង្កើត​រសជាតិ​ដ៏​ជូរចត់​មួយ​សម្រាប់ Real Madrid ដែល​វា​ក៏​ជា​ពេលវេលា​ Ronaldo កំពុង​ឡើង​ជើង​ខ្លាំង​ផង​ដែរ ព្រោះ​រដូវ​កាល​នោះ លោក​រក​បាន​ដល់​ទៅ ៤៨ គ្រាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រកួត​ជើង​ទី ១ ក្នុង​ទឹកដី Bernabeu ស្តេច​ស​ទប់​បាន​ត្រឹម​ស្មើ ១-១ តែ​មក​ដល់​ជើង​ទី ២ នៅ​ទឹកដី Vicente Calderon របស់ At ខាង​ក្រុម​ម្ចាស់ផ្ទះ​បាន​លុត ៤-០។ ទៅ​មើល Ronaldo ឈរ​ជើង​ពេញ ៩០ នាទី តែ​មិន​អាច​រក​បាន​សូម្បី​តែ​មួយ​គ្រាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) អាល្លឺម៉ង់ យក​ឈ្នះ ៤-០ ទៅ​លើ​ព័រទុយហ្គាល់

ប្រកួត​នៅ​ជម្រើស​ជាតិ ដែល​មិន​អាច​បំភ្លេច​បាន​មួយ​សម្រាប់ Ronaldo គឺ​កាល​នៅ World Cup ក្នុង​ពូល G ជុំ​ទី ១ ដែល​ក្រុម​អាល្លឺម៉ង់ បាន​យក​ឈ្នះ ៤-០ ទៅ​លើ​ព័រទុយហ្គាល់ គ្រា​ប្រេស៊ីល​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅឆ្នាំ ២០១៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Ronaldo ដែល​លេង​ពេញ ៩០ នាទី​មិន​អាច​រក​បាន​គ្រាប់​បាល់​នោះ​ទេ បន្ទាប់​ពី​ទម្រង់​លេង​របស់​ក្រុម​មាន​ការ​ផ្លាស់ប្តូរ ក្រោយ​បាត់បង់​កីឡាករ​សំខាន់ Pepe ដែល​រង​ពិន័យ​កាត​ក្រហម​តាំង​ពី​នាទី ៣៧។ វា​ក៏​ជា​ថ្ងៃ​ដែល CR7 ចងចាំ​សមត្ថភាព​របស់ Thomas Muller បំផុត​ផង​ដែរ ព្រោះ​ប៉ះ​គ្នា​សារ​នោះ ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់​អាច​រក​បាន Hat-Trick។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) ប្រេស៊ីល​យក​ឈ្នះ ៦-២ ទៅ​លើ​ព័រទុយហ្គាល់

នៅ​ការ​លេង​ឲ្យ​ជម្រើស​ជាតិ ក្រៅ​ពី​ប្រកួត​ផ្លូវការ​កាល​នៅ World Cup សម្រាប់ Ronaldo ក៏​ធ្លាប់​ជួប​រឿង​ជូរចត់​មួយ​ផ្សេង​ទៀត​ដែរ​នៅ​ប្រកួត​មិត្តភាព កាល​ពី​ឆ្នាំ ២០០៨ បន្ទាប់​ពី​ប្រេស៊ីល​ស៊ុត​ចូល​ទក់​សាច់ ៦ គ្រាប់ ហើយ​ព័រទុយហ្គាល់​សង​មក​វិញ​បាន​តែ ២ គ្រាប់​គត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Luis Fabiano របស់​ប្រេស៊ីល​ជា​តួ​ឯក​នៅ​យប់​នោះ ដោយ​រក​បាន Hat-Trick ដែល​វា​ជា​ប្រកួត​ធ្វើ​ឲ្យ CR7 ចងចាំ​បំផុត​ ក៏​ដោយសារ​ជា​លើក​ដំបូង ក្រុម​របស់ Ronaldo របូត​ឲ្យ​ក្រុម​គូ​ប្រជែង​ដល់​ទៅ ៦ គ្រាប់។

២) Liverpool យកឈ្នះ ៥-០ ទៅលើ Man Utd

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិតិ​របស់ Ronaldo ទល់ Liverpool ក៏​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្លាចរអា ​មួយ​ផង​ដែរ ជា​ពិសេស​ក្រោយ​ចាញ់​ស្ពឹក​មុខ ០-៥ នៅ​ទឹកដី Old Trafford កន្លង​ទៅ​នេះ។ CR7 ​ក៏​ប៊ិះ​តែ​នឹង​រក​បាន​មួយ​គ្រាប់​ តែ​ស្តាយ​វា​ជា​បាល់ Offside ដែល​នាំ​ឲ្យ​ហង្ស​អាច​ទប់​ដល់​ក្លាយ​ជា​ប្រកួត Clean Sheet ដ៏​ល្អ​មួយ​ប្រចាំ​រដូវ​កាល។

១) Barcelona យក​ឈ្នះ ៥-០ ទៅ​លើ Real Madrid

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​លើក​ផ្សេង​ទៀត ដែល​យើង​ចាំ​មិន​ភ្លេច គឺ​នៅ El Clasico កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១០ ដែល Barcelona លុត Real Madrid ៥-០។ វា​ជា​ប្រកួត​ Clasico លើក​ទី ៣ សម្រាប់ CR7 ក្រោយ​ផ្ទេរ​មក​ក្លឹប​អេស្ប៉ាញ ហើយ​ Ronaldo ក៏​មិន​អាច​បង្កើត​គ្រាប់​បាល់​លើក​ដំបូង​ទល់ Barcelona បាន​ដែរ​នៅ​ប្រកួត​នោះ ខណៈ Messi យ៉ាង​ណា​ក៏​គេ Assist បាន ២ លើក ទោះ​មិន​អាច​រក​បាន​គ្រាប់​បាល់៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT