មើល​ក្រឡា​ទៅ​ អត់​សង្ឃឹម​ទេ! Man Utd ទុក​ពេល​ឲ្យ Ole ត្រឹម​ប្រកួត​មួយ​នេះ មុន​សម្រេច​ស​ខ្មៅ

តំណែង​របស់​អ្នកចាត់ការ​ក្លឹប​បិសាច​ក្រហម Man Utd ដែល​បច្ចុប្បន្ន​ជា​របស់ លោក​ Ole Gunnar Solskjaer ហាក់​កំពុង​កាន់​តែ​ក្តៅ​គគុក​ខ្លាំង បន្ទាប់​ពី​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ Liverpool ០-៥ នៅ​ទឹកដី​ខ្លួន​ឯង នៃ​កីឡដ្ឋាន Old Trafford។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មតិ​ជា​ច្រើន​លើ​បណ្ដាញ​សង្គម បាន​រំអុក​ឲ្យ​ក្លឹប​ពិចារណា​ដក​តំណែង​គ្រូ​សញ្ជាតិ​ន័រវែស និង​ជំនួស​ដោយ​គ្រូ​ថ្មី ដែល​សុទ្ធ​តែ​ជា​គ្រូ​មាន​សមត្ថភាព​និង​កំពុង​ទំនេរ​ជើង។ Hashtag ពេញ​និយម #OleOUT បាន​នឹង​កំពុង​រីក​សាយភាយ​ជា​បន្តបន្ទាប់​នៅ​រយៈ​ពេល​ចុង​ក្រោយ ហើយ​ឥឡូវ​ក៏​ទទួល​បាន​ដំណឹង​ច្បាស់ការ​ចេញ​ពី​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ ក្រុមប្រឹក្សាភិបាល​ក្លឹប Man Utd ក្រោយ​ពី​បាន​កោះ​ប្រជុំ​គ្នា​រួច​មក ក៏​បាន​សម្រេច​ចិត្ត​ហើយ​ថា នឹង​ទុក​ពេល​ឲ្យ Ole មាន​ឱកាស អាច​ស្រោចស្រង់​តំណែង​របស់​ខ្លួន​ឯង ​ត្រឹម​រយៈ​ពេល ៣ ប្រកួត​ទៀត​ប៉ុណ្ណោះ។ នេះ​មាន​ន័យ​ថា ប្រកួត​ទល់ Spurs នៅ​ចុង​សប្តាហ៍​ខាង​មុខ នឹង​បន្ត​មាន​វត្តមាន Ole នៅ​ឈរ​ជើង​ដឹកនាំ​ដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​ដ្បិត​បើ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ គេ​ឃើញ​មាន​ភាព​ចម្រូងចម្រាស​នៃ​ពាក្យ​សម្តី​រវាង​លោក Ole Gunnar Solskjaer និង​គ្រូ​តា​លោក Sir Alex Ferguson តែ​យ៉ាង​ណា​ អតីត​អ្នកចាត់ការ​សញ្ជាតិ​ស្កុតឡែន ក៏​នៅ​តែ​មក​បង្ហាញ​ការ​គាំទ្រ​ដល់​កូន​ក្រុម​ចាស់​របស់​ខ្លួន​ដដែល ហើយ​កន្លង​ទៅ​ក៏​បាន​ទៅ​ជួប​ ដើម្បី​បង្ហាញ​ការ​ណែនាំ​មួយ​ចំនួន​ដល់ Ole នៅ​ទីលាន​ហ្វឹកហាត់ Carrington ផ្ទាល់។ នេះ​បើ​តាម​ប្រភព​ពី Fabrizio Romano បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​មាន​ន័យ​ថា តំណែង​របស់​ Ole នឹង​ត្រូវ​បាន​សម្រេច ថា​ត្រូវ​ដក​ចេញ​មុន​ផុត​កុងត្រា ឬ​បន្ត​ការ​ឈរ​ជើង ស៊ីសង​លើ​លទ្ធផល​ប្រកួត​ទល់ Spurs នៅ​ថ្ងៃ​ទី ៣០ ​តុលា ទល់ Atalanta នៅ​ថ្ងៃ​ទី ៣ ​វិច្ឆិកា និង​ទល់ Man City នៅ​ថ្ងៃ​ទី ៦ ​វិច្ឆិកា។ ប្រសិន​លទ្ធផល​ចេញ​មក​ បរាជ័យ​ទាំង ៣ នោះ​គឺ​ច្បាស់​ណាស់ Ole នឹង​ត្រូវ​អស់​តំណែង​ហើយ រួច​ពេលវេលា​នៃ International Break រយៈ​ពេល ២ សប្តាហ៍ ក៏​សម​ល្មម​ដើម្បី​ឲ្យ United លៃលក​ស្វែងរក​គ្រូ​ថ្មី​មក​ជំនួស និង​រៀបចំ​ក្រុម​មុន​ឈាន​ដល់​ការ​វិល​មក​លេង​ជា​ធម្មតា​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​សួរ​ថា តើ CTS Sports យល់​ឃើញ​បែប​ណា​ដែរ​នោះ សម្រាប់ ៣ ប្រកួត​បន្ទាប់​របស់ United? ចម្លើយ​គឺ​ហ៊ាន​ឆ្លើយ​ថា Ole ប្រឈម​នឹង​អស់​តំណែង ច្រើន​ជាង​ការ​ដែល​អាច​បន្ត​នៅ ព្រោះ​សាច់​បាល់​ ៥ ប្រកួត​កន្លង​មក United លេង​អត់​ល្អ​ទាល់​តែ​សោះ ហើយ​កាល​ប៉ះ Atalanta ដែល​យក​ឈ្នះ ៣-២ នោះ​ក៏​ជា​បាល់​សំណាង​ដែរ។

ដូច្នេះ​ការ​ដែល​ប្រកួត​បន្តបន្ទាប់​នា​ពេល​ខាង​មុខ សុទ្ធ​តែ​ត្រូវ​ប៉ះ​ក្រុម​គីឡូ​ធ្ងន់​ផង​នោះ អ៊ីចឹង​ដង្ហើម​នៅ​កៅអី​អ្នកចាត់ការ​សម្រាប់ Ole គឺ​រាប់​ថា​ស្ដួចស្ដើង​បំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​យើង​ទៅ​មើល​បេក្ខភាព​ដែល​អាច​ចូល​មក​ដឹកនាំ Man Utd បន្ទាប់​ពី Ole អ្នក​មាន​ភាគរយ​ខ្ពស់​គឺ Antonio Conte ដោយ​លោក​បាន​បើក​ចំហ​ចិត្ត​ត្រៀម​ទទួល​យក​សំណើ​ណា​មួយ​នៅ​ពេល​ខាង​មុខ តែ​ដោយ​បង្ហាញ​ពី​ការ​គោរព ទើប​ Conte មិន​បង្ហើប​តម្រុយ​អ្វីឡើយ ដរាប​ណា​ក្លឹប​មិន​ទាន់​ប្រកាស​ដំណឹង​ផ្លូវការ​ អំពី​ការ​ដក​តំណែង​អ្នកចាត់ការ​បច្ចុប្បន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រី​ឯ Zinedine Zidane ដែល​ជា​អតីត​គ្រូ​ចាស់​របស់ Ronaldo វិញ បើ​តាម​ដំណឹង​ចុង​ក្រោយ​យើង​ទទួល​បាន គឺ​លោក​បើក​បេះដូង​រង់ចាំ​តែ​ទ្រនំ ២ ប៉ុណ្ណោះ រួម​មាន​ក្លឹប Paris Saint-Germain ឬ​ក៏​ជម្រើស​ជាតិ​បារាំង ហើយ​ក្រៅ​ពី​នោះ គឺ​លោក​ស៊ូ​ឈរ​ទំនេរ​ជើង ជា​ពិសេស​គឺ​ក្លឹប​នៅ Premier League ដែល​យល់​ឃើញ​ថា នឹង​មិន​សក្ដិសម​សម្រាប់​យុទ្ធសាស្ត្រ​ដឹកនាំ​ដែល​ជា​របៀប​របស់​លោក​នោះទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Twitter

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT