Depay ​បាញ់ Man City ​ថា Manchester Is Red ​មិន​មែន Blue ​ទេ

Memphis Depay ​អតីត​កីឡាករ​ Manchester United ​បាន​បញ្ជាក់​ថា​ទីក្រុង Manchester ​គឺ​នៅ​តែ​ក្រហម​ដដែល ​មិន​មែន​ខៀវ​នោះ​ទេ។

ការ​បញ្ជាក់​បែប​នេះ គឺ​រូបគេ​ចង់​មាន​ន័យ​ថា ​ក្រុម Manchester United ​គឺ​នៅ​តែ​ជា​ក្រុម​តំណាង​ទីក្រុង Manchester ​ដដែល ​មិន​មែន​ជា​ក្រុម Man City ​ឡើយ។ ខណៈ​ដែល Depay ​ផ្ទាល់​ទើប​តែ​ជួយ​ក្រុម Lyon ​យក​ឈ្នះ​ក្រុម​របស់​លោក Pep ​ក្នុង​លទ្ធផល ២-១ ​កាល​ពី​វគ្គ​សន្សំ​ពិន្ទុ​កន្លង​ទៅ​នេះ។ នេះ​មិន​មែន​ជា​លើក​ទី​១​ដែល ខ្សែ​ប្រយុទ្ធ​ហុល្លង់​ខាង​លើ​និយាយ​បែប​នេះ​ឡើយ។ ដោយ​រូបគេ​បាន​និយាយ​អិចឹង តាំង​ពី​មុន​ការ​ប្រកួត​មក​ម្ល៉េះ ​ហើយ​ក្រោយ​ការ​ប្រកួត​នៅ​តែ​និយាយ​បែប​នេះ​ទៀត។

Memphis Depay ​ធ្លាប់​បាន​លេង​ឱ្យ​ក្រុម​បិសាច​ក្រហម ​និង​ជា​ម្ចាស់​អាវ​លេខ​៧​របស់​ក្លឹប​នេះ​ផង​ដែរ។ បាន​លេង​ពី​ឆ្នាំ​២០១៥​ដល់​១៧ ​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ បង្ហាញ​ខ្លួន​៥៤​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​២៥​គ្រាប់​ផង​ដែរ៕ប្រភព៖ dailymail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT