លោក Zinedine Zidane បានបញ្ជាក់ហើយថាលោកនឹងមិនទៅដឹកនាំក្រុមបិសាចក្រហម Manchester United ឡើយនៅពេលនេះ។
ក្រោយពីមានដំណឹងជាច្រើនបានចុះផ្សាយថាក្រុម Man Utd បានទាក់ទងលោក Zidane មកដឹកនាំក្រុមនោះ ពេលនេះសាមីខ្លួនបានចេញមុខមកបញ្ជាក់ច្បាស់ៗហើយ។ អតីតអ្នកចាត់ការក្រុម Real Madrid បាននិយាយថាលោកមិនទាន់មានចិត្តចង់ទៅដឹកនាំក្រុមនៅ Man Utd ឡើយ។ ដោយលោកចង់រង់ចាំឱកាសដែលល្អបំផុត និងក្រុមដែលត្រូវជាមួយអ្វីដែលលោកចង់បាន ទើបចាប់អាជីពដឹកនាំក្រុមឡើងវិញ។
Zidane បានកសាងឈ្មោះល្បីខ្លាំងនៅពេលដឹកនាំក្រុម Real Madrid ឈ្នះពានរង្វាន់ UEFA Champions League បាន៣ឆ្នាំជាប់គ្នា។ ក្រៅពីក្រុមអធិរាជស អតីតខ្សែបម្រើប្រយុទ្ធឆ្នើមរបស់បារាំងខាងលើនៅមិនទាន់ទទួលសំណើរដឹកនាំក្រុមណាទៀតនោះទេ៕ប្រភព Dailymail