ថ្នាក់ដឹកនាំក្រុមបិសាចក្រហម Manchester United បានបញ្ជាក់ហើយថាមិនមានការដកតំណែងរបស់លោក Ole Gunnar Solskjaer នោះទេ ក្រោយពីការប្រជុំបន្ទាន់កន្លងមក។
អ្នកគាំទ្របានទាមទារឱ្យមានការដកតំណែងអ្នកចាត់ការខាងលើចោល ក្រោយពីលោកដឹកនាំក្រុមមិនបានល្អសោះ ចាញ់ក្រុម Liverpool រហូតដល់ទៅ ០-៥ នៅទឹកដី Old Trafford កាលពីសប្ដាហ៍មុន។ ក្រុមការងារថ្នាក់ដឹកនាំ Man Utd ក៏បានពិភាក្សាគ្នាលើរឿងតំណែងរបស់លោក Ole ដែរ តែចុងក្រោយមក ពួកគេក៏ផ្ដល់ឱកាសនិងពេលវេលាបន្ថែមទៀតដល់អ្នកចាត់ការន័រវែសនេះ។
តែយ៉ាងណា ថ្នាក់ដឹកនាំខាងលើក៏បានកំណត់ពេលវេលាសម្រាប់តាមដានការដឹកនាំក្រុមរបស់លោក Ole ដែរ។ ដោយសល់៣ប្រកួតខាងមុខដែលប៉ះ Spurs , Atalanta និង Man City គឺជាពេលសម្រាប់កំណត់ត្រាត្រូវបណ្ដេញចេញឬយ៉ាងណាហើយ៕ប្រភព Dailymail