Julen Lopetegui អ្នកចាត់ការក្រុម Real Madrid បានលើកឡើងថាខ្សែប្រយុទ្ធ Mariano ម្ចាស់អាវលេខ៧ថ្មី កំពុងចាប់បានឱកាសមាសក្នុងការបង្ហាញខ្លួនលើកដំបូងនៅ Champions League ។
ក្រុម Real Madrid បានយកឈ្នះលើក្រុម Roma ៣-០ ក្នុងការប្រកួតបើកឆាកសន្សំពិន្ទុតាមពូល។ ដោយឡែកក្នុងការប្រកួតនោះ ក្រុមអធិរាជសក៏បានដាក់កីឡាករម្ចាស់អាវលេខ៧ថ្មីរបស់ខ្លួន Mariano ដែរ។ ក្នុងការបង្ហា្ញខ្លួនប៉ុន្មាននាទីចុងម៉ោងនោះ ខ្សែប្រយុទ្ធរូបនេះរកបាន១គ្រាប់ ហើយថែមទាំងស៊ុតបានយ៉ាងស្អាតថែមទៀតផង។
១គ្រាប់នេះហើយ បានធ្វើឱ្យលោក Julen និយាយថា៖ “ឱកាសមកដល់ ហើយ Mariano បានចាប់យកវាបានយ៉ាងល្អ។ គាត់ចូលលេងនៅចុងម៉ោង ប៉ុន្តែអាចរកគ្រាប់បាល់បានទៀត ដូច្នេះហើយ នេះជាឱកាសល្អបំផុតសម្រាប់គាត់ ក្នុងការបង្ហាញខ្លួនក្នុងប្រកួតបន្ទាប់ និងសក្ដិសមជាម្ចាស់អាវលេខ៧”៕ប្រភព Marca