Salah ឡើង​កូដ​ខ្លាំង គ្រាន់​តែ​យប់​មិញ​បំបែក​កំណត់ត្រា​ធំ ៤ មាន​ទាំង​របស់ Ronaldo

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​អ្នក​គិត​ថា​ កីឡាករ​រូប​ណា​ទៅ​ដែល​កំពុង​បង្ហាញ​ភាព​លេចធ្លោ​នៅ​រយៈ​ពេល​ចុង​ក្រោយ? បើ​ក្នុង​ចម្លើយ​របស់​អ្នក ឆ្លើយ​រំលង​ឈ្មោះ Mohamed Salah នោះ​គឺ​យើង​មិន​យល់​ស្រប​ឡើយ។ ជា​ការ​ពិត ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេហ្សីប មិន​ថា​តែ​នៅ​ក្របខ័ណ្ឌ Premier League និង UEFA Champoins League គេ​បាន​បន្ត​រក​បាន​គ្រាប់​បាល់​ជា​ហូរហែ ហើយ​មួយ​គ្រាប់ៗ​របស់​គេ ច្រើន​តែ​ជា​គ្រាប់​បាល់​គុណភាព​ថែម​ទៀត ព្រោះ​បាន​ញាក់​អស់​ចង្កេះ​ខ្សែ​ការពារ​ជា​ច្រើន​រូប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​បង្វែរ​ទៅ​មើល​ការ​លេង​នៅ​កីឡដ្ឋាន Old Trafford កាល​ពី​យប់​មិញ Salah គេ​ក៏​បាន​បង្កើត​កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៤ ផង​ដែរ ដោយ​មាន​មួយ​ជា​កំណត់ត្រា​ចាស់ ធ្លាប់​ធ្វើ​បាន​ដោយ Ronaldo Nazario អតីត​ Legend នៅ​ក្លឹប Real Madrid។

១) ជា​កីឡាករ​អាហ្វ្រិក​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ PL

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ប្រយុទ្ធ​វ័យ ២៩ ឆ្នាំ កាល​ពី​យប់​មិញ រក​បាន ៣ គ្រាប់ ឬ Hat-Trick ទល់​នឹង​ក្លឹប Man Utd ដែល​នេះ​បាន​រំកិល​ឲ្យ​តួ​លេខ​គ្រាប់​បាល់​សរុប​នៅ Premier League ឡើង​ដល់​គ្រាប់​បាល់​ទី ១០៧ ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Salah កំពុង​គ្រង​កំណត់ត្រា នាម​កីឡាករ​អាហ្រ្វិក​រក​បាន​ច្រើន​គ្រាប់​បំផុត​នៅ​ប្រវត្តិសាស្រ្ត​លីគ​កំពូល​អង់គ្លេស ដោយ​នាំ​មុខ​អ្នក​គ្រង​ចាស់​ គឺ​អតីត​កីឡាករ​តោ​ខៀវ Didier Drogba មាន ១០៤ គ្រាប់ ​និង​នាំ​មុខ​ទៅ​លើ​មិត្ត​រួម​ក្រុម Sadio Mane ដែល​មាន ១០០ គ្រាប់។

២) ជា​កីឡាករ PL ដំបូង ស៊ុត Hat-Trick នៅ​ទឹកដី Old Trafford

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Salah បាន​ក្លាយ​ជា​កីឡាករ​ក្រុម​ភ្ញៀវ​ និង​ជា​កីឡាករ​នៅ Premier Leagueដំបូង ដែល​អាច​រក​បាន​គ្រាប់​បាល់​ក្រៅ​ដី ដល់​ទៅ ៣ គ្រាប់ នៅ​កីឡដ្ឋាន Old Trafford សម្រាប់​ការ​លេង​ទល់ Man Utd។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ពិត​ទៅ​កំណត់ត្រា​នេះ ធ្លាប់​មាន​អ្នក​ធ្វើ​បាន​ម្តង​ដែរ តែ​ជា​កីឡាករ​ក្រៅ​លីគ នោះ​គឺ​នៅ​ខែ​មេសា ឆ្នាំ ២០០៣ គ្រា Real Madrid លេង​ទល់ Man Utd ដែល Ronaldo Nazario អាច​រក​បាន​គ្រាប់​បាល់ Hat-Trick ហើយ​ត្រលប់​មក​ជាង ១៨ ឆ្នាំ​ក្រោយ​នេះ វា​ក៏​បាន​កើត​ឡើង​សារ​ជា​ថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) ជា​កីឡាករ​ Liverpool ដំបូង រក​បាន​គ្រាប់​បាល់​ ១០ ប្រកួត​ជាប់​គ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិតិ​ជា​រួម​របស់​ខ្សែ​ប្រយុទ្ធ​ស្លាប​ស្តាំ Salah បង្ហាញ​ខ្លួន ១២ ប្រកួត រក​បាន ១៥ គ្រាប់​និង Assist ៥ លើក​ហើយ​ឲ្យ Liverpool ដែល​នេះ​មិន​ទាន់​បាន ៣០ ភាគរយ​នៃ​រដូវ​កាល​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាប់​ទាំង​ការ​លេង​នៅ​ក្របខ័ណ្ឌ​ទាំង​អស់ Salah បាន​ក្លាយ​ជា​សមាជិក​ហង្ស​ក្រហម​ដំបូង ក្នុង​ប្រវត្តិសាស្រ្ត ដែល​អាច​រក​គ្រាប់​បាល់ ១០ ប្រកួត​ជាប់ៗ​គ្នា ពោល​រាប់​តាំង​ពី​គ្រាប់​បាល់​កាល​ប៉ះ Chelsea ​នៅ​ថ្ងៃ​ទី ២៨ ​សីហា ដោយ​ស៊ុត​ទល់​ក្លឹប​ទាំង ៧ នៅ PL ហើយ​នៅ UCL ស៊ុត​ទល់​ក្លឹប​ទាំង ៣ នៅ​វគ្គ​ចែក​ពូល​តាំង​ពី​ថ្ងៃ​ដំបូង។

៤) គាស់​កំណត់ត្រា​ខកខាន​កើត​មាន ១១៩ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Salah បាន​ក្លាយ​ជា​កីឡាករ​ទី ២ ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប Liverpool ដែល​អាច​រក​បាន​គ្រាប់​បាល់​ក្រៅ​ដី ៥ ប្រកួត​ជាប់ៗ​គ្នា បើ​រាប់​តែ​ក្នុង​លីគ ហើយ​វា​បាន​ខកខាន​កើត​មាន​តាំង​ពី​ឆ្នាំ ១៩០២។ លើក​ដំបូង​បង្អស់​គឺ អតីត​កីឡាករ​ជើង​ចាស់​លោក Sam Raybould ធ្លាប់​ធ្វើ​បាន​កាល​ពី​ ១១៩ ឆ្នាំ​មុន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Opta​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT