ស្រួង ភាវី បានត្រឹមមេដាយសំរឹទ្ធ ខណៈសហព័ន្ធកីឡា ប៊ីយ៉ា និង ស្នូកឃ័រកម្ពុជា ទើបបង្កើតបាន ២ខែ

កីឡាការិនីស្នូកឃ័រជម្រើសជាតិកម្ពុជា ស្រួង ភាវី ទទួលបានមេដាយសំរឹទ្បានក្នុងការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកពិភពលោក 3-Cushion-World Championship Ladies លើកទី៨

នៅទីក្រុង Izmir ប្រទេសតួកគី ស្ទួនជាមួយកីឡាការិនីម្ចាស់ផ្ទះទួកគី ក្រោយបរាជ័យក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា កាលពីល្ងាចមិញ។

សម្រាប់បេសកកម្មមួយនេះ ស្រួង ភាវី បានឆ្លងកាត់ការប្រកួតចំនួន ៥ប្រកួត ក្នុងនោះវគ្គជម្រុះក្នុងពូល គឺបានយកឈ្នះ ៣ប្រកួតជាប់គ្នា រួមមានឈ្នះកីឡាការិនីជប៉ុន ២៥-២៤ពិន្ទុ, ឈ្នះកីឡកាការិនីអាល្លឺម៉ង់ ២៥-១១ពិន្ទុ និងឈ្នះកីឡាការិនីដាណឺម៉ាក ២៥-៧ពិន្ទុ មុននឹងបន្ដ

ឈ្នះកីឡាការិនីកូឡុំប៊ី ក្នុងវគ្គ ៨នាក់ចុងក្រោយដោយលទ្ធផល ៣០-១៦ពិន្ទុ។ ប៉ុន្ដែគួរឲ្យស្ដាយ ភាវី បានបរាជ័យក្រោមថ្វីដៃកីឡាការិនីជប៉ុន Orie HIDA វិញក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនាំឲ្យនាងទទួលបានត្រឹមមេដាយសំរឹទ្ធ។

យ៉ាងហោចណាស់ ការដណ្ដើមបានមេដាយសំរឹទ្ធ ដោយកីឡាការិនីមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ស្រួង ភាវី គឺជាជោគជ័យថ្មីមួយទៀត សម្រាប់កម្ពុជា ជាមួយនឹងប្រភេទកីឡាស្នូកឃ័រ និងប៊ីយ៉ា ដែលទើបបង្កើតសហព័ន្ធជិត ២ខែ៕