ក្រុមបិសាចក្រហម Manchester United បានបរាជ័យក្រោមថ្វីជើងក្រុម Liverpool ក្នុងលទ្ធផល ០-៥ សម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។
សម្រាប់ការប្រកួតនេះដែរ ចាប់តាំងពីបើកឆាកភ្លាម ក្រុម Liverpool សម្រុកនិងរកគ្រាប់បាល់បានជាបន្ដបន្ទាប់ ដោយត្រឹមតង់ទី១ប៉ុណ្ណោះ ពួកគេរកបាន៤គ្រាប់លើក្រុម Man Utd ទៅហើយ។ ខណៈដែលឈានចូលដល់តង់ទី២បានបន្តិច ក៏បន្ថែម១គ្រាប់ទៀត ដើម្បីយកឈ្នះក្នុងលទ្ធផល ០-៥ តែម្ដង ដោយក្នុងនោះ Mohamed Salah រកបាន៣គ្រាប់ម្នាក់ឯង។
បរាជ័យនេះបានធ្វើឱ្យអ្នកគាំទ្រ Man Utd មិនសប្បាយចិត្តនោះទេ ហើយលោក Ole វិញក៏ដូចគ្នា។ លោកបានចាត់ទុកការចាញ់នេះ ជាការចាញ់អាក្រក់បំផុតក្នុងអាជីពតាំងពីចូលដឹកនាំ Man Utd មក។ ក្រុមលេងមិនល្អទាល់តែសោះ អន់ដល់កម្រិតកំពូលតែម្ដង៕
ប្រភព៖ DailyMail