កោះកុងអេហ្វស៊ី ឈ្នះពានសម្ដេច ហ៊ុន សែន ថ្នាក់ខេត្ត លើកដំបូង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមបាល់ទាត់កោះកុងអេហ្វស៊ី បាន​ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) លើក​ទី១៥ ឆ្នាំ​២០២១ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ដោយ​លទ្ធ​ផល ៣-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការប្រកួតនេះ កីឡាករ ប៉ែន បញ្ញាវុឌ្ឍ បានស៊ុតបញ្ចូលទី​ខេត្ត​ត្បូងឃ្មុំ ១គ្រាប់​មុន​ឲ្យ​ក្រុម​កោះកុងអេហ្វស៊ី នៅនាទី៣៧។ បន្ទាប់​មក​នៅ​ដើម​វគ្គទី២ ក្រុមជើងឯករងឆ្នាំចាស់នេះ បានព្យាយាមវាយបកវិញ តែ​ធ្វើ​ពុំ​បាន​សម្រេច ព្រមទាំងបាត់បង់សមាជិកម្នាក់ គឺខ្សែការពារ លី រមី បន្ទាប់​ពី​រង​ពិន័យ​កាតលឿនលើកទី២ (កាតក្រហម) នៅនាទី៦៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការណ៍នេះ បានធ្វើឲ្យក្រុមកោះកុងមានប្រៀប និង​បាន​ដាក់​សម្ពាធ​ខ្លាំង​លើ​គូ​ប្រ​ជែង រហូតរកបាន ២គ្រាប់បន្ថែមទៀត នៅចុងម៉ោង ដោយ​កី​ឡា​ករ ជៀន វិសាល នៅនាទី៨១ និងកីឡាករ ពៅ ភារិទ្ធ នៅ​នាទី​៩០+៤។ គ្រាប់ទី៣ របស់កោះកុង គឺជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រ ក្រោយ​ការ​បង្ក​កំ​ហុស​ក្នុង​ប្រអប់គ្រោះថ្នាក់របស់ខ្សែការពារខេត្តត្បូងឃ្មុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមកោះកុងអេហ្វស៊ី បើកទំព័រ​ប្រវត្តិ​សាស្ដ្រ​លើក​ពាន​សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) លើកដំបូង ខណៈ​ក្រុម​មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានត្រឹមជើងឯករង ២ឆ្នាំ​ជាប់​គ្នា (ឆ្នាំ២០២០ និងឆ្នាំ២០២១) បន្ទាប់ពីពួកគេ ធ្លាប់​ឈ្នះជើងឯក​លើក​ដំបូង កាលពីឆ្នាំ២០១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់រង្វាន់ជ័យលាភី នៃពានរង្វាន់សម្ដេចតេជោ​នា​យក​រដ្ឋ​មន្ដ្រី​-​ថ្នាក់​ខេត្ត​នេះ ក្រុមជើងឯកកោះកុងអេហ្វស៊ី ទទួលបានពាន អមដោយប្រាក់រង្វាន់ ១៥លាន​រៀល, ក្រុមជើងឯករងខេត្តត្បូងឃ្មុំ ទទួលបានប្រាក់រង្វាន់ ៧លាន ៥សែនរៀល និងលេខ៣ គឺខេត្តបន្ទាយមានជ័យ ទទួល​បាន​ប្រាក់​រង្វាន់ ៥លានរៀល។ ក្រុមទាំង ៣ នឹង​ត្រូវ​ដឹក​ដៃ​គ្នា​ឡើង​ទៅ​លេង​ពាន​រង្វាន់​សម្ដេច​តេជោ-ថ្នាក់ជាតិបន្ដទៀត នាពេលខាងមុខ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT