Van Dijk៖ Liverpool ​ចង់​ឈ្នះ​ពាន​ទាំង​អស់ នៅ​រដូវ​កាល​នេះ

van Dijk ​ខ្សែ​ការពារ​ក្រុម Liverpool ​បាន​ដាក់​គោល​ដៅ​ថា​ក្រុម​របស់​ខ្លួន ​ចង់​ឈ្នះ​ពាន​រង្វាន់​ទាំង​អស់​ដែល​ពួកគេ​ចូល​លេង​នៅ​រដូវ​កាល​នេះ។

Liverpool ​កំពុង​ធ្វើ​បាន​ល្អ​មែនទែន​នៅ​រដូវ​កាល​នេះ។ ដោយ​ក្នុង​លីគ​កំពូល​អង់គ្លេស ​លេង​៥​ប្រកួត​មិន​ដែល​ចាញ់​សោះ ខណៈ​ដែល​នៅ UEFA Champions League ​វិញ ​ទើប​តែ​យក​ឈ្នះ​ក្រុម​ខ្លាំង​នៅ​បារាំង PSG ​ក្នុង​លទ្ធផល ៣-២ ​ថែម​ទៀត​ផង។ ទម្រង់​លេង​ល្អ​ទាំង​ព្រម​នេះ​ហើយ ​បាន​ជា​ធ្វើ​ឱ្យ​កីឡាករ​ទាំង​អស់​ក្នុង​ក្រុម សុទ្ធ​តែ​មាន​ក្ដី​រំពឹង​ខ្ពស់​ថា​នឹង​អាច​ឈ្នះ​ពាន​បាន​មិន​ខាន។

ក្នុង​នោះ​ដែរ Van Dijk ​ដែល​ជា​ខ្សែ​ការពារ​ថ្លៃ​បំផុត​លើ​លោក ​បាន​និយាយ​ដែរ​ថា​៖ “នេះជា​ពេល​ល្អ​ណាស់​ក្នុង​ការ​ដែល​បាន​ក្លាយ​ជា​កីឡាករ Liverpool ។ យើង​ត្រូវ​តែ​មាន​មហិច្ឆតា។ យើង​តែងតែ​ព្យាយាម​ហើយ​ព្យាយាម​ទៀត ​ដើម្បី​ឱ្យ​ឆ្នាំ​នេះ​ជា​ឆ្នាំ​របស់​យើង។ យើង​ចង់​ឈ្នះ​ពាន​រង្វាន់​ទាំង​អស់​ដែល​យើង​លេង ​បើ​អាច​ទៅ​រួច”៕ប្រភព Theguardian

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT