Casemiro ​គាំទ្រ Ronaldo ​ឱ្យ​ឈ្នះ​ពាន Ballon d’Or ​ជាង Modric

​គិត​ថា Cristiano Ronaldo ​សក្ដិសម​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ​ជាង Luka Modric ​បើ​ទោះ​ជា​ឆ្នាំ​នេះ ​កីឡាករ​ក្រូអាត​ទទួល​បាន​ជោគជ័យ​ជាង​កីឡាករ​ព័រទុយហ្គាល់​ក៏​ដោយ។

ហេតុផល​ដែល​ធ្វើ​ឱ្យ​ខ្សែ​បម្រើ​ប្រេស៊ីល​គិត​ដូច្នេះ ​ក៏​ព្រោះ​ថា Ronaldo ​ជា​ខ្សែ​ប្រយុទ្ធ​ធ្វើ​បាន​ល្អ​ច្រើន ​ជា​ពិសេស​រូបគេ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ ​នៅ Champions League ​និង​ជា​កីឡាករ​សំខាន់​ជួយ​ក្រុម Real Madrid ​លើក​ពាន​រង្វាន់​នេះ​បាន​៣​ឆ្នាំ​ជាប់​គ្នា​ផង​ដែរ។ ​ត្បិត​តែ​យ៉ាង​នេះ​មែន ប៉ុន្តេ Casemiro ​ក៏​និយាយ​ដែរ​ថា Modric ​ពិត​ជា​បង្កើត​កំណត់ត្រា​ល្អ​មែនទែន​សម្រាប់​ខ្លួន​គេ ​នា​ឆ្នាំ​២០១៨​នេះ។ ជា​ពិសេស​គឺ​លេង​ឱ្យ​ក្រូអាត ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ​តែ​ម្ដង។

កីឡាករ​វ័យ​២៦​ឆ្នាំ​ខាង​លើ ​ជា​មិត្ត​រួម​ក្រុម​ទាំង Ronaldo ​និង Modric ។ ការ​ជ្រើសរើស​ខាង​លើ​នេះ គឺ​ជា​គំនិត​ផ្ទាល់​ខ្លួន​របស់​គេ​ប៉ុណ្ណោះ៕ប្រភពMarca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT