Chelsea ​និង Arsenal ​បាន​៣​ពិន្ទុ​ដូច​គ្នា​យប់មិញ​នេះ

ពាន​រង្វាន់ Europa League ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​នៅ​យប់មិញ​នេះ ​ក្រុម​ខ្លាំង​របស់​អង់គ្លេស សុទ្ធ​តែ​ទទួល​បាន​៣​ពិន្ទុ​ដូច​គ្នា ​គឺ Arsenal ​និង Chelsea ។

Arsenal ​លេង​នៅ​ដី​ខ្លួន​ឯង​ពិត​ ជា​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​យក​ឈ្នះ​លើ​ក្រុម Vorskla ​ក្នុង​

លទ្ធផល ៤-២។ កាំភ្លើង​រក​បាន​គ្រាប់​បាល់​ដល់​៤​គ្រាប់​នាំ​មុខ​ក្រុម​របស់​អ៊ុយក្រែន ​ប៉ុន្តែ​គួរ​ឱ្យ​

  សោកស្ដាយ​នៅ​ចុង​ម៉ោង ​បែរ​ជា​ត្រូវ​ក្រុម​មួយ​នេះ ​វាយ​បក​តាម​បាន​២​គ្រាប់​វិញ ​មិន​ឱ្យ​អ្នក​

គាំទ្រ​អស់​សង្ឃឹម​ខ្លាំង​ពេក​នោះ​ទេ។

ដោយ​ឡែក​សម្រាប់ Chelsea ​វិញ ​ប៉ះ​ជាមួយ​ក្រុម ​PAOK ​យក​ឈ្នះ​ក្នុង​លទ្ធផល ០-១ ​ដែរ។ តោ​ខៀវ ​ទុក​ជើង​កីឡាករ​ច្រើន​ក្នុង​ការ​ប្រកួត​មួយ​នេះ ​ទើប​បាន​ជា​លទ្ធផល ពួកគេ​ឈ្នះ​តិច​គ្រាប់

និង​យក​បាន​៣​ពិន្ទុ​ទាំង​យ៉ាប់​ដូច្នេះ។  ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​គេ​សង្កេត​ឃើញ​ថា​ក្រុម​របស់​លោក Sarri ​នៅ​តែ​លេង​បាន​ល្អ​និង​រក្សា​កំណត់ត្រា​ឈ្នះ​រហូត​តែ​ម្ដង​នៅ​រដូវ​កាល​នេះ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT