គ្រប់​គ្នា​គិត​ផ្សេង តែ Simone គិត​ហេតុផល​ផ្សឹង ទើប​មិន​ព្រម​ចាប់​ដៃ Klopp ក្រោយ​ចប់​ការ​ប្រកួត

នៅ​ចប់​ការ​ប្រកួត រវាង​ក្លឹប Atletico Madrid និង Liverpool កាល​ពី​យប់​មិញ លោក Diego Simone ​ពុំ​បាន​ចាប់​ដៃ​អ្នកចាត់ការ Jurgen Klopp នោះ​ទេ ក្រោយ​ចប់ ៩០ នាទី ហើយ​បាន​រត់​ចូល​ទៅ​កាន់​រូង​ក្រោម​ដី​តែ​ម្តង។

មាន​មតិ​ខ្លះ​រិះគន់ ថា Simeone បង្ហាញ​ចរិត​ក្រអឺតក្រទម ខ្លះ​ថា វា​ជា​ទង្វើ​មិន​សមស្រប​ក្នុង​ពិភព​បាល់ទាត់ ព្រោះ​បើ​ទោះ​ចាញ់​ឈ្នះ ក៏​គួរ​តែ​ចាប់​ដៃ​គ្នា ដើម្បី​បង្ហាញ​ការ​គោរព​ទៅ​វិញ​ទៅ​មក​ផង​ដែរ។

តែ​យ៉ាង​ណា តាម​ការ​លើក​ឡើង​ក្រោយ​ចប់​ការ​ប្រកួត អ្នកចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​និយាយ​ថា៖ “ខ្ញុំ​ទម្លាប់​បែប​ហ្នឹង ខ្ញុំ​មិន​ដែល​ចាប់​ដៃ​អ្នកចាត់ការ​ណា​ពី​មុន​មក​ទេ ក្រោយ​ចប់​ការ​ប្រកួត ព្រោះ​ខ្ញុំ​មិន​ចូលចិត្ត”។

លោក​បន្ត៖ “មិន​ថា​យើង​ជា​ក្រុម​ចាញ់​ឬ​ឈ្នះ​ទេ គឺ​ខ្ញុំ​គិត​ឃើញ​របៀប​ផ្សេង ទើប​ខ្ញុំ​មិន​ចាប់​ដៃ​ពួក​គេ តែ​យ៉ាង​ណា​ពី​ពេល​នេះ​ទៅ បើ​ខ្ញុំ​ឃើញ Klopp ​មិន​អី​ទេ ចាំ​ខ្ញុំ​ចាប់​ដៃ​គាត់​ក៏​បាន”៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT