កីឡាករ ៤ រូប​ដែល Ronaldo ធ្លាប់​សរសើរ​មិន​ដាច់​ពី​មាត់ ពេល​នេះ​ជោគជ័យ​ឬ​បែប​ណា​ហើយ?

នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ក្នុង​វិស័យ​កីឡា​បាល់ទាត់​យើង​បាន​សង្កេត​ឃើញ​មាន​យុវជន​ជា​ច្រើន​ បង្ហាញ​ភាព​លេចធ្លោ​ជា​បន្តបន្ទាប់ ហើយ​ខ្លះ​ក៏​ស្ថិតស្ថេរ​បាន​ច្រើន​ឆ្នាំ​ ខ្លះ​ក៏​បាន​ត្រឹម​តែ​រយៈ​ពេល​ខ្លី រួច​លិច​ទៅ​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក្រឡេក​មក Cristiano Ronaldo ដែល​ជា​កំពូល​កីឡាករ​បាល់ទាត់​ឈរ​ជើង​នៅ​កម្រិត​ដ៏​ខ្ពស់​ច្រើន​ជាង ១ ទសវត្ស ជា​ធម្មតា​លោក​មិន​ងាយ​សរសើរ​នរណា​នោះ​ទេ តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​លោក​បាន​លាន់មាត់​សរសើរ​គុណភាព​កីឡាករ​ក្មេងៗ ៤ រូប ដែល​មាន​ទាំង​អ្នក​រួម​សញ្ជាតិ​ និង​កីឡាករ​ខ្លះ​មិន​ធ្លាប់​បាន​លេង​ជាមួយ​ទាល់​តែ​សោះ។ តើ​មក​ទល់​ពេល​នេះ ពួក​គេ​ទៅ​ដល់​ណា​ហើយ ពោល​អាច​ទទួល​បាន​ជោគជ័យ ឬ​បែប​ណា​ដែរ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Martin Odegaard

កាល​ពី​ឆ្នាំ ២០១៥ Ronaldo ធ្លាប់​បាន​សរសើរ​ដល់​សិស្ស​ប្អូន​មួយ​រូប​នៅ​ក្លឹប Real Madrid នោះ​គឺ Martin Odegaard។ តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ និយាយ​ថា៖ “អ្នក​ឃើញ​កីឡាករ​មាន​ឥទ្ធិពល​ជា​ច្រើន​ តែ​យ៉ាង​ណា​ខ្ញុំ​សូម​លើក​ឈ្មោះ Odegaard នៃ​ក្លឹប Madrid មក​ធ្វើ​ជា​គំរូ គេ​ទើប​តែ​អាយុ ១៦ ឆ្នាំ​ទេ គេ​ក្មេង​ណាស់ តែ​យើង​មើល​ទៅ​គេ បាន​នឹង​កំពុង​ក្លាយ​ជា​កីឡាករ​ល្អ​មួយ​រូប​ទៅ​ហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ខុស​ពី​ការ​រំពឹង​ទុក​របស់ Ronaldo សម្រាប់​យុវជន​សញ្ជាតិ​ន័រវែស ដ្បិត​មិន​អាច​បង្ហាញ​ផ្លែផ្កា​ជោគជ័យ​នៅ​ក្លឹប​ក្នុង​ទឹកដី​អេស្ប៉ាញ តែ​គេ​បាន​អភិវឌ្ឍ​ខ្លួន មក​ក្លាយ​ជា​កីឡាករ​សំខាន់​ ក្រោម​ការ​ដឹកនាំ​របស់​លោក Mikel Arteta នៅ​ក្លឹប Arsenal។ ខ្សែ​បម្រើ​វ័យ ២២ ឆ្នាំ​ត្រូវ​បាន​កាំភ្លើង​ធំ ចាយ​លុយ ៣៥ លាន​អឺរ៉ូ ទិញ​យក​កាល​ពី​រដូវ​ក្ដៅ ឆ្នាំ ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Memphis Depay

នៅ​បទសម្ភាសន៍​មួយ​ផ្សេង​ទៀត​កាល​ពី​ជាង ៤ ឆ្នាំ​មុន Ronaldo ធ្លាប់​បាន​សរសើរ​កីឡាករ​ហូឡង់​បែប​នេះ​ថា៖ “ម្ចាស់​លេខ ៧ ថ្មី​នៅ Man Utd គឺ Depay ក៏​រាប់​បាន​ជា​កីឡាករ​ដ៏​ល្អ​មួយ​ដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​អនាគត​របស់ Depay ជាមួយ United មិន​ជោគជ័យ​ដូច​មាត់ Ronaldo នោះ​ទេ។ ទើប​តែ​ផ្ទេរ​មក​ក្លឹប​ថ្មី Lyon កាល​ពី​ឆ្នាំ ២០១៧ ទើប​រាប់​បាន​ថា អាច​បង្កើត​ផ្កែផ្កា​ខ្លាំង។ ស្ថិតិ​ជាមួយ​ក្លឹប​បារាំង Depay បង្ហាញ​ខ្លួន ១៧៨ ប្រកួត រក​បាន ៧៦ គ្រាប់​និង Assist ៥៥ លើក។ បច្ចុប្បន្ន​គេ​ជា​កីឡាករ​របស់ Barcelona និង​ជា​កូន​ក្រុម​សំណព្វ​របស់​លោក Ronald Koeman។

២) Andre Silva

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ឆ្នាំ ២០១៧ Ronaldo ធ្លាប់​បាន​និយាយ​អំពី​មិត្ត​រួម​សញ្ជាតិ​បែប​នេះ​ថា៖ “ពេល​ខ្ញុំ​ចូល​និវត្ត​ទៅ ព័រទុយហ្គាល់​នឹង​នៅ​តែ​ល្អ ព្រោះ​ពួក​គេ​រក​បាន​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​មួយ​រូប​រួច​ទៅ​ហើយ នោះ​គឺ Andre Silva”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​ធ្លាប់​ជា​កីឡាករ​របស់​ក្លឹប AC Milan និង Frankfurt ហើយ​នៅ​រដូវ​ក្តៅ​កន្លង​ទៅ ត្រូវ​បាន​ក្លឹប​អាល្លឺម៉ង់ RB Leipzig ទិញ​យក​នៅ​តម្លៃ​ខ្លួន ២៣ លាន​អឺរ៉ូ។ ខ្សែ​ប្រយុទ្ធ​វ័យ ២៥ ឆ្នាំ នៅ​រដូវ​កាល​ថ្មី រក​បាន ២ គ្រាប់​និង Assist ៣ លើក​ហើយ​ឲ្យ​ក្លឹប Leipzig។

ខណៈ​នៅ​ជម្រើស​ជាតិ គេ​ទើប​តែ​ចូល​លេង​បាន ៥ ឆ្នាំ តែ Silva អាច​រក​បាន ១៩ គ្រាប់ នៅ​ការ​បង្ហាញ​ខ្លួន​សរុប ៤៧ ប្រកួត។ នៅ​ពេល​ Ronaldo ចូល​និវត្ត​ទៅ គេ​ជឿ​ថា តំណែង​ខ្សែ​ប្រយុទ្ធ​កណ្ដាល ១០០ ភាគរយ​ប្រាកដ​ជា​ប្រគល់​មក​ឲ្យ​កីឡាករ​វ័យ ២៥ ឆ្នាំ​រូប​នេះ​ជាក់​ជា​មិន​ខាន។

១) Joao Felix

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី Felix ផ្ទេរ​ក្នុង​តម្លៃ​បំបែក​កំណត់ត្រា ទៅ​កាន់​ក្លឹប Atletico Madrid នៅ​តម្លៃ ១២៦ លាន​អឺរ៉ូ តារា​ឆ្នើម Cristiano Ronaldo ក៏​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ TVI ដោយ​សរសើរ​ពី​យុវជន​របស់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​បែប​នេះ​ថា៖ “តើ​ Felix គេ​អាច​បន្ត​ភាព​ជោគជ័យ​របស់​ខ្ញុំ​នៅ​អេស្ប៉ាញ​បាន​ដែរ​ឬ​ទេ? ខ្ញុំ​ជឿជាក់​ខ្លាំង ថា​គេ​អាច​ធ្វើ​បាន ព្រោះ​គេ​គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ ដែល​មាន​ឥទ្ធិពល​អាច​អភិវឌ្ឍ​ខ្លួន​បាន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​មក​ទល់​ពេល​បច្ចុប្បន្ន គេ​មិន​ទាន់​បង្កើត​ជោគជ័យ​ល្អ​ឥត​ខ្ចោះ ឬ​ឈាន​ដល់​កម្រិត​កំពូល​នៅ​ឡើយ ជាមួយ At Madrid ជាក់ស្តែង​ក្រោយ​ការ​ឈរ​ជើង​ជាង ២ ឆ្នាំ​មក​នេះ យុវជន​ធ្លាប់​ជាប់​ឈ្មោះ​ជា ‘Ronaldo ទី​ពីរ’ អាច​រក​បាន​តែ ១៩ គ្រាប់​និង Assist ៩ លើក​ប៉ុណ្ណោះ នៅ​ការ​បង្ហាញ​ខ្លួន ៨១ ប្រកួត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT