ស៊ីហ្គេមវៀតណាម លើកទៅ​ខែ​ឧសភា ខណៈ​កម្ពុជា​ត្រូវ​បាន​គាំទ្រ​ធ្វើ​សហ​ប្រ​ធានចុង​ឆ្នាំ​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណៈកម្មាធិការជាតិអូឡាំពិក​វៀត​​​​​ណាម បាន​ធ្វើ​ការ​​​​​​អះ​​​​អាង​ថា នឹង​រៀប​ចំ​ការ​ប្រ​កួត​កី​ឡា​ស៊ីហ្គេម លើក​ទី៣១ នា​ពាក់​កណ្ដាល​ខែ​ឧសភា ឆ្នាំ​២០២២។ ការ​អះ​អាង​នេះ ធ្វើ​ឡើង​ចំ​ពោះ​មុខ​ស​មា​ជិក​ក្រុម​ប្រឹក្សា​កី​ឡា​អា​ស៊ី​អាគ្នេយ៍ ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែ​តុលា​នេះ ខណៈបណ្ដាប្រទេសទាំងអស់ បាន​គាំទ្រ​ឲ្យ​កម្ពុជា​ធ្វើ​សហ​ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ស​ហ​ព័ន្ធ​កី​ឡា​អាស៊ី​អាគ្នេយ៍ ចាប់ពីខែធ្នូ ឆ្នាំ២០២១ តទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា បាន​មាន​ប្រសាស​ន៍ថា «គណៈ​កម្មា​ធិ​ការ​ជាតិ​អូឡាំ​ពិក​វៀត​ណាម បាន​អះ​អាង​ថា ស៊ីហ្គេម លើកទី៣១ នឹង​ត្រូវ​ធ្វើ​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា ឆ្នាំ២០២២។ ប៉ុន្ដែ​មិនទាន់ប្រាកដថ្ងៃនោះទេ គ្រាន់​តែ​ប្ដេជ្ញា​នឹង​ធ្វើ​ឲ្យ​បាន នៅ​ពាក់​កណ្ដាលខែឧសភា។ ចំពោះពេលវេលាច្បាស់លាស់ វៀតណាមនឹងផ្ដល់លិខិតផ្លូវការដល់បណ្ដាប្រទេសសមាជិកក្នុងពេលឆាប់ៗនេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា​អាស៊ី​អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដដែលបន្ដថា «ដោយ​សារកម្ពុជា នឹងត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេមដែរ គេ​នឹង​ឲ្យ​កម្ពុជា​ធ្វើ​ជា​សហ​ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅក្នុងខែធ្នូ ឆ្នាំ២០២១ ដើម្បីឲ្យកម្ពុជាបានបន្ដការងាររបស់ខ្លួន ដោយផ្លូវការ ពេញសិទ្ធ និងពេញលក្ខខ័ណ្ឌ ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ​ជាប្រវត្តិ​សាស្ដ្រ​របស់​ខ្លួន នាឆ្នាំ២០២៣»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ទាំងការអះអាងរៀបចំស៊ីហ្គេម នាពាក់​កណ្ដាល​ខែ​ឧសភា ឆ្នាំ​២០២២ របស់​ភាគី​វៀត​ណាម ក៏​ដូច​ជា​ការ​ឲ្យ​កម្ពុជា​ធ្វើ​ស​ហ​ប្រ​ធាន​ក្រុម​ប្រឹក្សា​សហ​ព័ន្ធ​កី​ឡា​អាស៊ី​អាគ្នេយ៍ សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​បណ្ដា​ប្រ​ទេស​អា​ស៊ាន គ្រាន់​តែ​ការ​ធ្វើ​ស​ហ​ប្រ​ធាន​នេះ ត្រូវ​រង់​ចាំ​ការ​សម្រេច​ផ្លូវ​ការ​របស់​ក្រុម​ប្រឹក្សា​សហ​ព័ន្ធ​កី​ឡា​អាស៊ី​អាគ្នេយ៍ នាខែធ្នូខាងមុខ ដែលគេនឹងអនុម័តផ្ដល់សិទ្ធិដល់កម្ពុជា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT