Hazard ​សុំ Chelsea ​សម្រាក ​ក្នុង​ការ​ប្រកួត​ទល់ PAOK ​យប់​នេះ

លោក Maurizio Sarri ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​​បង្ហើប​ថា Eden Hazard ​អាច​មិន​បាន​ចូល​លេង​នៅ​រាត្រី​នេះ​ទេ ដោយសារ​តែ​សាមី​ខ្លួន​ចង់​មាន​ពេល​សម្រាក។

Chelsea ​នឹង​ត្រូវ​ប៉ះ​ជាមួយ PAOK ​នៅ​ម៉ោង​១១:៥៥​នាទី​យប់​នេះ ​ក្នុង​ពាន​រង្វាន់ Europa League ។ មុន​ការ​ប្រកួត​គ្នា​នេះ​ដែរ ​ក្រុម​កំពូល​តារាង​នៅ​លីគ​អង់គ្លេស Chelsea ​បាន​បង្ហើប​ថា​ក្រុម​របស់​ខ្លួន​អាច​នឹង​

មិន​មាន Hazard ​ឡើយ។ ចំពោះ​មូលហេតុ គឺ​ដោយសារ​តែ​សាមី​ខ្លួន​បាន​សុំ​អ្នក​ចាត់ការ​សម្រាក​ខ្លះ ​ព្រោះ​រូបគេ​មាន​អារម្មណ៍​នឿយហត់​ខ្លាំង ​ដោយ​ការ​ប្រកួត​ជាប់​ៗ​គ្នា​ដូច្នេះ។

លោក Sarri ​បាន​និយាយ​រឿង​ខាង​លើ​ថា​៖ “Hazard ​មក​ប្រាប់​ខ្ញុំ​ថា គាត់​ហត់ ព្រោះ​លេង​នៅ​ជម្រើស​ជាតិ​ផង ​ក្លឹប​ផង ​និង​មាន​កាល​វិភាគ​ជាប់​គ្នា​ដូច្នេះ។ គាត់​ចង់​សម្រាក​ខ្លះ ​ហើយ​ខ្ញុំ​ក៏​យល់​ព្រម​ឱ្យ​គាត់​សម្រាក​ខ្លះ​ដែរ។ យើង​នឹង​ចាំ​មើល​លទ្ធផល​នៅ​រាត្រី​នេះ​ទាំង​អស់​គ្នា”។

Hazard ​នៅ​រដូវ​កាល​នេះ កាន់​តែ​ល្អ​ជាង​រដូវ​កាល​មុន​ទៅ​ទៀត ​ដោយ​បច្ចុប្បន្ន​រូបគេ​រក​គ្រាប់​បាល់​បាន​៥​គ្រាប់​ហើយ​ឱ្យ​ក្លឹប​តោ​ខៀវ ​គ្រប់​ការ​ប្រកួត​ទាំង​អស់ ​ក្នុង​នាម​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT