ក្លឹប PSG បានប្រកាសថាខ្សែប្រយុទ្ធ Neymar នឹងមិនអាចចូលលេងប្រកួតទល់ក្រុម Leipzig នៅរាត្រីនេះបានទេ ក្រោយពីរូបគេមានបញ្ហាឈឺសាច់ដុំជើងក្រោយលេងនៅជម្រើសជាតិ។
Neymar លេងបានល្អណាស់នៅជម្រើសជាតិប្រេស៊ីល និងបានត្រលប់មកបារាំងវិញដើម្បីរៀបចំខ្លួនប្រកួតទល់ Leipzig ក្នុងពានរង្វាន់ UEFA Champions League ។ តែក្រោយពីមកហ្វឹកហាត់ ក្លឹបក៏បានរកឃើញថារូបគេមានបញ្ហាសាច់ដុំទៅហើយ។ វាទំនងជានឹងមិនអាចឱ្យអតីតកីឡាករ Barcelona រូបនេះចូលលេងសម្រាប់ការប្រកួតនៅរាត្រីនេះទេ។
មិនត្រឹមតែអវត្ដមាន Neymar ទេ ក្រុម PSG ក៏មិនទាន់ច្បាស់ពីខ្សែប្រយុទ្ធ Icardi ផងដែរ។ កីឡាករអាហ្សង់ទីនរូបនេះមិនបានចូលខ្លួនមកហ្វឹកហាត់២ថ្ងៃមកហើយ ក្រោយពីមានបញ្ហាគ្រួសារ។ ប្រពន្ធរបស់គេ បានសុំបែកគ្នា ក្រោយដឹងថា Icardi លួចលាក់មានស្រី៕ប្រភព Dailymail