រំឭក​រឿង​ចាស់! នេះ​កីឡាករ​កំពូល ៥ រូប ដែល​ក្លឹប Barcelona ប៊ិះ​តែ​នឹង​យក​បាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Barcelona កាល​ពី​អតីតកាល មិន​មែន​ដូច​ជា​ពេល​បច្ចុប្បន្ន​នេះ​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ត្រូវ​បាន​រាប់​បញ្ចូល​ជា​ក្លឹប​យក្ស​មួយ​នៅ​តំបន់​អឺរ៉ុប ដែល​បណ្តុំ​ទៅ​ដោយ​កីឡាករ​កំពូល ហើយ​ការ​ចាយវាយ​ប្រចាំ​ឆ្នាំ​សម្រាប់​ពួក​គេ​ ក៏​មិន​ជា​បញ្ហា​ចោទ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុ​នេះ​ហើយ​បើ​យើង​ត្រលប់​ទៅ​កាល​ពី​ជាង ១០ ឆ្នាំ​មុន ក្រុម​មាន​មូលដ្ឋាន​នៅ​តំបន់​កាតាឡូញ៉ា ក៏​ទទួល​បាន​ឱកាស​ជា​បន្តបន្ទាប់ ក្នុង​ការ​ចុះ​ហត្ថលេខា​យក​កីឡាករ​កំពូល​មក​រួម​ក្លឹប​ ហើយ​ក្នុង​ចំណោម​នោះ​ក៏​មាន​គោលដៅ​ធំ Cristiano Ronaldo ម្នាក់​ផង​ដែរ។ ត​ទៅ​នេះ CTS Sport ធ្វើ​ការ​រំឭក​លើក​មក​បង្ហាញ​នូវ​ឈ្មោះ​កីឡាករ​ឆ្នើម ៥ រូប ដែល​អ្នក​មាន​បុណ្យ​ប៊ិះ​តែ​នឹង​យក​បាន​កាល​ពី​អតីតកាល៖

៥) Vincent Kompany

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ Legend កាន់​ឆ្នាំ​នៅ​ក្លឹប Man City តែ​កាល​ពី​មុន​ឆ្នាំ ២០០៨ គេ​ក៏​ត្រូវ​បាន​ក្លឹប Barcelona សម្លឹង​ឃើញ​ផង​ដែរ ជា​ពិសេស​ក្រោយ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្លឹប Haburger SV នៅ​ឯ​លីគ​កំពូល​អាល្លឺម៉ង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​លើក​ឡើង​ពី Kompany ធ្លាប់​បាន​និយាយ​ថា៖ “ខ្ញុំ​កៀក​នឹង​សម្រេច​ការ​ផ្ទេរ​ទៅ Barcelona ប៉ុន្មាន​លើក​ហើយ ដោយ​កាល​នោះ​គឺ​ខ្ញុំ​ពិត​ជា​មាន​ទំនាក់ទំនង ចរចា​ជាមួយ​ភាគី​ក្លឹប​អេស្ប៉ាញ​ពិត​មែន”។ យ៉ាង​ណា​តាម​ការ​សម្រេច​ចុះ​ឡើង កីឡាករ​បែលហ្សិក​ក៏​ស្ម័គ្រស្មោះ​ឈរ​ជើង​ឲ្យ City រយៈ​ពេល ១១ ឆ្នាំ មុន​ទៅ​ចូល​និវត្ត​នៅ​ក្លឹប​ចុង​ក្រោយ Anderlecht ក្នុង​ប្រទេស​បែលហ្សិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Juan Mata

ជា​កីឡាករ​ដែល​ពោរពេញ​ដោយ​បច្ចេកទេស​ក្នុង​ការ​បញ្ជូន​បាល់ ហើយ Barcelona ​ផ្តើម​មាន​កូន​ចិត្ត​ចាប់​អារម្មណ៍​គេ​ខ្លាំង កំឡុង​ពេល​លេង​ឲ្យ​ក្លឹប Valencia។ សារ​នោះ​នៅ​កំឡុង​ឆ្នាំ ២០០៧ អ្នក​មាន​បុណ្យ​បាន​ព្យាយាម​ដាក់​សំណើ អូស​ទាញ​យក Mata មក​ទឹកដី Camp Nou ដែរ តែ​ចុង​ក្រោយ​គេ​សម្រេច​ផ្ទេរ​ទៅ​ក្លឹប Chelsea។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​លើក​ទៀត​ពេល​លឺ​ដំណឹង​ថា Mata ចង់​ចាកចេញ​ពី Chelsea ក៏​ក្លឹប Barcelona នៅ​តែ​បន្ត​ចាប់​អារម្មណ៍​គេ​ដែរ តែ​ការ​សម្រេច​ចិត្ត​របស់​កីឡាករ​អេស្ប៉ាញ ហាក់​ស្ម័គ្រស្មោះ​និង​គោរព​ដល់​អតីត​ថ្នាល Castilla របស់ Real Madrid រួច​មិន​ព្រមព្រៀង​ជាមួយ Barcelona ទាល់​តែ​សោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Mesut Ozil

គ្រា Ozil លេង​ឲ្យ​ក្លឹប​ Werder Bremen សារ​នោះ Barcelona ប៊ិះ​តែ​យក​បាន​ទៅ​ហើយ ដោយ​សាមី​ខ្លួន​កីឡាករ​ផ្ទាល់ ក៏​បាន​មក​ជជែក​ពិភាក្សា​ជាមួយ​ប្រធាន​ក្លឹប Barcelona លោក Sandro Rosell ថែម​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​យ៉ាង​ណា​ចុង​ក្រោយ​ ខាង​ភាគី​ក្រុមប្រឹក្សាភិបាល​ក្លឹប Werder Bremen បាន​បដិសេធ​សំណើ​របស់​ក្លឹប Barcelona ហើយ​បែរ​ជា​សម្រេច​ការ​លក់ Ozil ឲ្យ​ទៅ​ក្លឹប​គូ​ប្រជែង​នៅ​ឯ​ទឹកដី​អេស្ប៉ាញ នោះ​គឺ Real Madrid នៅ​ខែ​សីហា ឆ្នាំ ២០១០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) David Beckham

កំឡុង​ពេល​ដើរ​ចេញ​ពី​ក្លឹប Man Utd នៅ​ឆ្នាំ ២០០៣ អតីត​ខ្សែ​បម្រើ Beckham ក៏​ត្រូវ​បាន​ក្លឹប​ Barcelona ចាប់​អារម្មណ៍​ផង​ដែរ ដោយ​ព្រម​ចាយ​លុយ ២៥ លាន​ផោន​ទៅ​ឲ្យ​ក្លឹប​អាណាព្យាបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ចរចា​កៀក​នឹង​ប្រកាស​ជា​ផ្លូវការ​ទៅ​ហើយ តែ​ស៊យ​អី Real Madrid ក៏​ចូល​មក​កាត់​មុខ​សារ​ជា​ថ្មី ដោយ​ពួកគេ​ហ៊ាន​ឲ្យ​​តម្លៃ​ផ្ទេរ Beckham ដល់​ទៅ ៣១ លាន​ផោន ជា​ហេតុ​នាំ​ឲ្យ Man Utd ក៏​មិន​ស្ទាក់ស្ទើរ រួច​បង្វែរ​គោលដៅ លក់​កីឡាករ​អង់គ្លេស​ទៅ​ឲ្យ​ក្លឹប​ស្តេច​ស Madrid ជំនួស Barcelona។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Cristiano Ronaldo

នៅ​រដូវ​ក្តៅ​ឆ្នាំ ២០០៣ ក្រៅ​ពី Man Utd ក៏​មាន​ក្លឹប Barcelona មួយ​ផ្សេង​ទៀត​ ដែល​ចាប់​អារម្មណ៍​ទៅ​លើ​អតីត​យុវជន​នៅ​ក្លឹប Sporting CP។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក Joan Laporta ដែល​ជា​ប្រធាន​ក្លឹប​និយាយ​ថា កាល​នោះ Barcelona ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ​ក្លឹប​សារ​ជា​ថ្មី ហើយ​ក៏​ជួន​ពេល​ដែល Ronaldo កំពុង​លេង​ឲ្យ​ក្លឹប Sporting នៅ​ឯ​ប្រទេស​ព័រទុយហ្គាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ទាំង​ Man Utd ចូល​ចរចា​ទៅ​ទៀត គឺ Barcelona បាន​ទទួល​ឱកាស​ក្នុង​ការ​ចុះ​ហត្ថលេខា​យក Ronaldo កំឡុង​ពេល​ដែល​ពួក​គេ​ជជែក​ជាមួយ​ភ្នាក់ងារ​លើ​ការ​នាំ​យក​កីឡាករ Deco មក​កាន់ Camp Nou។ តែ​យ៉ាង​ណា​ដោយសារ អ្នក​មាន​បុណ្យ​ពេល​នោះ​មិន​ទាន់​អាច​ចាយ​លុយ​ច្រើន ហើយ​មាន​លទ្ធភាព​ចរចា​យក Ronaldo ត្រឹម​តែ​តម្លៃ ១៧ លាន​អឺរ៉ូ ទើប​នាំ​ឲ្យ​ការ​ចរចា​បរាជ័យ ខណៈ United ហ៊ាន​ឲ្យ​ដល់ ១៩ លាន​អឺរ៉ូ​ឯ​ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT