មិនធម្មតា! ២ប្រកួត ជម្រើសជាតិនារីចិន ស៊ុតបាន ៣៧គ្រាប់ នៅវគ្គជម្រុះ AFC U-16 Women’s Championship 2019

នៅក្នុងការប្រកួតពូល A វគ្គជម្រុះ AFC U-16 Women’s Championship 2019 ក្រុមជម្រើសជាតិនារីចិន បានបំបាក់គូប្រជែងក្នុងពូលរបស់ខ្លួនយ៉ាងតំណំ ពោលគឺមួយប្រកួតស៊ុតចូលលើស ១០គ្រាប់ ហើយកំពុងឈរកំពូលតារាង ។

ប្រកួតទីមួយពួកគេបានយកឈ្នះ ជម្រើសជាតិ ហ្គាម ២០-០ រីឯប្រកួតទីពីរវិញ យកឈ្នះស្រីលង្កា ១៧-០ ដោយក្នុងនោះកីឡាការនី Shao Ziqin រកបាន ៩គ្រាប់ម្នាក់ឯង ពោលគឺ Hat-trick ៣ដង។

សូមបញ្ចាក់ថាសម្រាប់វគ្គជម្រុះពានរង្វាន់ AFC U-16 នារីនេះ ប្រទេសដែលមកពីតំបន់អាស៊ីអាគ្នេយ៍មានតែ កម្ពុជា និង ទីម័រខាងកើតប៉ុណ្ណោះដែលមិនបានចូលរួម ក្រៅពីនេះគឺកំពុងតែធ្វើការប្រកួត

ប្រជែងដណ្តើមយកកៅអី ១៦ក្រុមចុងក្រោយទៅការប្រកួត AFC U-16 Women’s Championship 2019 នៅប្រទេសថៃ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT