ក្រុមបិសាចក្រហម Manchester United នឹងមិនទាន់ដកលោក Ole Gunner Solskjaer ចោលនោះទេ បើទោះជាលោកដឹកនាំក្រុមមិនល្អទល់ក្រុម Leicester City ក៏ដោយ។
ទម្រង់លេងរបស់ Man Utd នៅដើមរដូវកាលឃើញថាល្អគ្រាន់បើដែរ ប៉ុន្តែនៅប៉ុន្មានប្រកួតចុងក្រោយនេះ ឃើញថាកាន់តែយ៉ាប់ទៅហើយ។ នៅចុងសប្ដាហ៍កន្លងទៅ ពួកគេបានលេងចាញ់ក្រុម Leicester City ក្នុងលទ្ធផល ៤-២ ទៀត ដែលធ្វើឱ្យឱកាសប្រជែងពានរង្វាន់កាន់តែឆ្ងាយពីដៃបណ្ដើរៗទៀតហើយ។ អ្នកគាំទ្រមួយចំនួនក៏ចង់ឃើញក្លឹបដកអ្នកចាត់ការ Ole ចេញពីតំណែងដែរ នៅពេលលោកដឹកនាំក្រុមមិនល្អបែបនេះ។
តែបើតាមលោក Neville វិញ មើលឃើញថាការដកអ្នកចាត់ការក្រុម Ole ចោល មិនមែនជារឿងងាយស្រួលឬឆាប់ៗនេះទេ។ ថ្នាក់ដឹកនាំក្លឹបនឹងផ្ដល់ឱកាសច្រើនបន្ថែមទៀតសម្រាប់លោក ដើម្បីបន្ដដឹកនាំក្រុម។ មួយវិញទៀត លទ្ធផលនៅបច្ចុប្បន្នក៏មិនទាន់បង្ហាញថា Man Utd អស់ឱកាសប្រជែងពានរង្វាន់ណាមួយនោះដែរ៕ប្រភព Dailymail