Messi ចុច​ឈ្មោះ​ក្លឹប/កីឡាករ ដែល​សង្ឃឹម​ឈ្នះ​ពាន UCL និង Ballon d’or

ពាន​រង្វាន់​ឯកត្តជន Ballon d’Or ឆ្នាំ ២០២១ កន្លង​ទៅ​ត្រូវ​បាន​ស្ថាប័ន France Football ធ្វើ​ការ​ប្រកាស​នូវ​បញ្ជី​ឈ្មោះ​បេក្ខភាព​ទាំង ៣០ រូប ​មុន​ធ្វើ​ការ​សម្រេច​យក​អ្នក​ឈ្នះ​ចុង​ក្រោយ​បង្អស់​មួយ នៅ​ថ្ងៃ​ទី ២៩ ​វិច្ឆិកា​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​មាន​មតិ​ចម្រូងចម្រាស​យល់​ឃើញ​ខុសៗ​ពី​គ្នា ជុំវិញ​កីឡាករ​ដែល​ពួក​គេ​គិត​ថា​នឹង​អាច​ឈ្នះ​ពាន Ballon d’Or ស្រប​ពេល​ដែល​មតិ​ភាគ​ច្រើន កំពុង​និយាយ​ពី​ឈ្មោះ Cristiano Ronaldo, Lionel Messi, Karim Benzema, Jorginho និង Robert Lewandowski ជា​ដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ក្រឡេក​មក​ការ​យល់​ឃើញ​របស់ តារា​ឆ្នើម​អាហ្សង់ទីន Messi ក៏​បាន​ចុច​ឈ្មោះ​កីឡាករ ៤ រូប តែ​ពុំ​បាន​គិត​ថា ខ្លួន​ជា​បេក្ខភាព​ដ៏​សក្ដិសម​សម្រាប់​ឆ្នាំ ២០២១ នេះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​ពាន Copa America 2021 និង​ជា​កីឡាករ​ Top Scorer នៅ La Liga រដូវ​កាល​ចាស់ បាន​និយាយ​ថា៖ “ខ្ញុំ​ពុំ​បាន​មើល​ឃើញ​ខ្លួន​ឯង​ថា​ជា​បេក្ខភាព​ដ៏​សក្ដិសម​សម្រាប់​ពាន​មួយ​នេះ​ទេ តែ​ប្រសិន​អាច​ជា​ឈ្នះ​វា នោះ​ក៏​ជា​រឿង​ដ៏​ល្អ​មួយ​ដែរ​ការ​ដែល​អាច​បន្ថែម​ពាន Ballon d’Or មួយ​ផ្សេង​ទៀត យ៉ាង​ណា​វា​អស្ចារ្យ​ណាស់​ទៅ​ហើយ​ការ​ដែល​អាច​ក្លាយ​ជា​កីឡាករ​ឈ្នះ​វា​ដល់​ទៅ ៦ លើក”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Messi បន្ត​និយាយ​ដល់​ឈ្មោះ​កីឡាករ​ដែល​លោក​សង្ឃឹម​ នឹង​អាច​ឈ្នះ​ពាន បែប​នេះ​ថា៖ “នៅ​ក្នុង​ក្រុម​របស់​ខ្ញុំ គឺ​មាន ២ រូប​ដែល​ខ្ញុំ​នឹង​បោះឆ្នោត​ឲ្យ នោះ​គឺ Kylian Mbappe និង Neymar ហើយ​បន្ទាប់​មក​គឺ Robert Lewandowski ដែល​គេ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ពេញ​មួយ​ឆ្នាំ ក៏​ដូច​ជា Karim Benzema ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា សម្រាប់​ពាន Ballon d’Or គឺ​នឹង​ធ្វើ​ការ​សម្រេច ផ្អែក​តាម​ការ​ដាក់​ពិន្ទុ​ចេញ​ពី​ស្ថាប័ន​ទាំង ៣ មាន​ស្ថាប័ន​អ្នក​សារព័ត៌មាន​ទូទាំង​សកលលោក ប្រធាន​ក្រុម​ជម្រើស​ជាតិ ក៏​ដូច​ជា​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ ដែល​ម្នាក់​អាច​បោះឆ្នោត​ឲ្យ​កីឡាករ ៣ រូប ក្នុង​ចំណោម​បេក្ខភាព​ទាំង ៣០ ហើយ​អ្នក​ទី ១ បាន ៥ ពិន្ទុ អ្នក​ទី ២ បាន ៣ ពិន្ទុ និង​អ្នក​ទី ៣ បាន ១ ពិន្ទុ។ លើក​ចុង​ក្រោយ​កាល​ពី​ឆ្នាំ ២០១៩ ពាន​ Ballon d’Or បាន​ប្រគល់​ទៅ​ឲ្យ Lionel Messi ខណៈ​ដែល​ឆ្នាំ ២០២០ តាម​ថា​អាច​ជា​ប្រគល់​ឲ្យ Lewandowski តែ​ព្រឹត្តិការណ៍​សារ​នោះ​ត្រូវ​បាន​លុប​ចោល ដោយសារ​ភាព​ចម្រូងចម្រាស​កំឡុង​ការ​ផ្ទុះ​រាតត្បាត​ជំងឺ COVID-19។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​រឿងរ៉ាវ​ពាក់ព័ន្ធ​មួយ​ផ្សេង​ទៀត ជុំវិញ​ឈ្មោះ​ក្លឹប​ដែល Lionel Messi រំពឹង​ថា​ អាច​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​នៅ​រដូវ​កាល ២០២១/២២ ស្រាប់​តែ​គ្មាន​ឈ្មោះ ក្លឹប​ចាស់ Barcelona។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាប់​នៅ​បទសម្ភាសន៍​ជាមួយ​ France Football កាល​ពី​ពេល​ថ្មីៗ​នេះ ខ្សែ​ប្រយុទ្ធ​វ័យ ៣៤ ឆ្នាំ​បាន​និយាយ​ថា៖ “គ្រប់​គ្នា​កំពុង​គិត​ថា Paris Saint-Germain នឹង​អាច​ឈ្នះ​ពាន Champions League តែ​ការ​ពិត​ទៅ គឺ​នៅ​មាន​ក្រុម​ជា​ច្រើន​ផ្សេង​ទៀត​ដែល​សង្ឃឹម​ខ្ពស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “នោះ​គឺ​រួម​មាន​ក្លឹប Chelsea, Man City, Man Utd, Real Madrid ដែល​តែងតែ​ធ្វើ​បាន​ល្អ ក៏​ដូច​ជា​ក្លឹប Bayern Munich និង Inter Milan”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ត​ទៅ​ដល់​ចំណុច​កែតម្រូវ​ដែល PSG ត្រូវ​ធ្វើ​ដើម្បី​អាច​ឈ្នះ​ពាន​អឺរ៉ុប សម្រាប់ Messi បាន​ទទូច​ឲ្យ​កីឡាករ​ទាំង​អស់​ផ្តោត​ទៅ​លើ​ការ​លេង​ជា​ក្រុម ជាង​ការ​លេង​ជា​បុគ្គល។ កីឡាករ​ពាក់​អាវ​លេខ ៣០ និយាយ​ថា៖ “យើង​មាន​កីឡាករ​ល្អ​ច្រើន​ហើយ តែ​យើង​ត្រូវ​តែ​យល់​ចិត្ត​គ្នា​ឲ្យ​បាន​ច្បាស់ ដើម្បី​ក្លាយ​ជា​ក្រុម​ដ៏​ល្អ​មួយ ហើយ​ត្រូវ​ចាំ​ថា ការ​ដែល​អាច​ឈ្នះ​ពាន​រង្វាន់ រឿង​សំខាន់​បំផុត គឺ​ការ​លេង​ជា​ក្រុម”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ពាន UEFA Champions League បាន​ត្រៀម​នឹង​ឈាន​ចូល​មក​ដល់​ជុំ​ទី ៣ នៅ​ពាក់​កណ្តាល​សប្តាហ៍​ខាង​មុខ ដោយ​សម្រាប់​ក្លឹប PSG ឆ្លង​កាត់ ២ ជុំ​ដំបូង ពួក​គេ​ទទួល​បាន​ជ័យជម្នះ ១ ស្មើ ១ ខណៈ​ប្រកួត​បន្ទាប់​ត្រូវ​ប៉ះ​ក្លឹប RB Leipzig។ ទៅ​មើល Barcelona ដែល​មិន​មាន​ឈ្មោះ​ក្នុង​ការ​យល់​ឃើញ​របស់ Messi ពួក​គេ​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ដោយ​បាន​បរាជ័យ ៣-០ ផ្ទួន​គ្នា ក្រោម​ថ្វី​ជើង​របស់ Bayern Munich និង Benfica។ ប្រសិន​ក្រុម​របស់​លោក Ronald Koeman នៅ​បន្ត​ការ​លេង​បែប​នេះ ថា​មិន​ត្រូវ​ពួក​គេ​អាច​នឹង​ធ្លាក់​ទៅ​លេង​នៅ Europa League ក៏​ថា​បាន ក្រោយ ២ ជុំ​មិន​ទាន់​យក​បាន​សូម្បី ១ ពិន្ទុ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT