កាន់តែជិតចប់ ក្រុមខ្លាំងប៉ះគ្នារាល់សប្តាហ៍ នៅលីគកំពូលកម្ពុជា

ខណៈដែលនៅសល់តែ ២ប្រកួតទៀតក្របខ័ណ្ឌលីគកំពូលកម្ពុជា នឹងបញ្ចប់ហើយនោះ គេសង្គេតឃើញថាមានក្រុមខ្លាំងប៉ះគ្នារៀងរាល់សប្តាហ៍ ដែលធ្វើឱ្យស្ថានភាពក្រុមឈរកំពូលតារាងកាន់តែជក់ចិត្តសម្រាប់អ្នកស្នេហាវិស័យកីឡាបាល់ទាត់។

កាលវិភាគប្រកួតសម្រាប់សប្តាហ៍នេះ គូពិសេសដែលគួរឱ្យចាប់អារម្មណ៍ជាងគេនោះគឺ ណាហ្គាវើល ប៉ះ វិសាខា ខណៈដែល បឹងកេត នឹងត្រូវជួប អង្គរថាយហ្គឺរ ។

 

ណាហ្គាវើល និងបឹងកេត គឺត្រូវតែឈ្នះការប្រកួតរៀងខ្លួន ដើម្បីប្រជែងគ្នាយកកៅអីកំពូលតារាង តែតើពួកគេអាចយកឈ្នះគូប្រកួតរបស់ខ្លួនបានឬយ៉ាងណា ខណៈណាហ្គាវើល ធ្លាប់ចាញ់វិសាខា ៣-០ កាលពីជើងទីមួយ ស្របពេលដែលបឹងកេត បានឈ្នះអង្គរថាយហ្គឺរ ដល់ទៅ ៤-០ ក្នុងទឹកដីរបស់ខ្លួន ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT