Ferdinand ​គាំទ្រ​ឱ្យ Ronaldo ​ប្ដឹង​រឿង​បាន​កាត​ក្រហម​យប់មិញ

Cristiano Ronaldo ​បាន​កាត​ក្រហម ​កាល​ពី​យប់មិញ ​បន្ទាប់​ពី​រូបគេ​បាន​យក​ដៃ​ទៅ​លេង​ក្បាល​របស់​ខ្សែ​ការពារ Valencia ​ក្រោយ​ពី​មាន​ការ​ប៉ះ​គ្នា​បន្តិចបន្តួច។

ការ​បាន​កាត​ក្រហម​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​មតិ​ជា​ច្រើន​រិះគន់​ទៅ​លើ​អាជ្ញាកណ្ដាល។ ជា​ពិសេស​គឺ​ក្រុម​អ្នក​​ដែល​គាំទ្រ​កំពូល​ខ្សែ​ប្រយុទ្ធ​នេះ​តែ​ម្ដង។ លោក Rio Ferdinand ​ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​របស់ Ronaldo ​នៅ​ក្លឹប Man utd ​នោះ ​ក៏​បាន​គាំទ្រ​ចំពោះ​មិត្ត​រួម​ក្រុម​ខ្លួន​ដែរ ​ក្នុង​ការ​ដាក់​បណ្ដឹង​តវ៉ា​ចំពោះ​ការ​ពិន័យ​នេះ។ លោក​បាន​បញ្ជាក់​ថា ​វា​ជា​កំហុស​អចេតនា​មួយ​ដែល​កើត​ឡើង ​ហើយ​ភាគី​ទាំង​សង​ខាង​សុទ្ធ​តែ​បាន​ប៉ះ​ទង្គិច​គ្នា ទើប​បាន​ជា​កើត​រឿង​ឡើង។

លោក​បន្ថែម​ទៀត​ថា​រឿង​​នេះ សម​ណាស់​បាន​កាត​លឿង​ម្នាក់​មួយ ​ដើម្បី​ជា​ការ​ព្រមាន ​មិន​មែន​ឱ្យ​កាត​លឿង​នោះ​ទេ។ ខណៈ​ដែល​លោក  Massimiliano Allegri ​អ្នក​ចាត់ការ​ក្រុម Juventus ​គិត​ថា ​បើ UCL ​មាន VAR ​នោះ ​កាន់​តែ​ប្រសើរ ​ដោយ​អាជ្ញាកណ្ដាល​កាត់​ក្ដី​មិន​ខុស​ដូច្នេះ​ទេ៕ប្រភពDailyMail

  • Ferdinand ​គាំទ្រ​ឱ្យ Ronaldo ​ប្ដឹង​រឿង​បាន​កាត​ក្រហម​យប់មិញ