អត់​មាន Pep ​ក្រុម Man City ​លេង​មិន​ឈ្នះ Lyon ​ទេ ​យប់មិញ

អវត្តមាន​អ្នក​ចាត់ការ  Pep Guardiola ​បាន​ធ្វើ​ឱ្យ​ក្រុម Manchester City ​លេង​មិន​ល្អ​ឡើយ​នៅ​យប់មិញ​នេះ ​ដោយ​ចាញ់​ក្រុម Lyon ​ក្នុង​លទ្ធផល ១-២ ​ពាន​រង្វាន់ UEFA Champions League ។

លេង​ក្នុង​ដី​ខ្លួន​ឯង Man City ​ភ្លាត់​ឱ្យ Lyon ​រក​បាន​២​គ្រាប់​ត្រឹម​តង់​ទី​១ ដែល​ធ្វើ​ឱ្យ​តង់​ទី​២ ​ក្រុម​មក​ពី​បារាំង​ចាប់​ផ្ដើម​លេង​ទប់ ​ទើប​ធ្វើ​ឱ្យ​ម្ចាស់​ផ្ទះ​មិន​អាច​រក​ជ័យជម្នះ​បាន។ មួយ​វិញ​ទៀត អវត្តមាន​អ្នក​ចាត់ការ​ផង​

នោះ បាន​ធ្វើ​ឱ្យ​ពួកគេ​លេង​ហាក់​ដូចជា​មិន​ស៊ី​ចង្វាក់​គ្នា​សោះ។ ដោយ​ឡែក ​កីឡាករ​សំខាន់​ដូចជា Sergio Aguero ​និង ​Riyad Mahrez ​ជា​ដើម​

ក៏​មិន​បាន​ដាក់​ឱ្យ​លេង​ដែរ។ កត្តា​នេះ​ហើយ បាន​ធ្វើ​ឱ្យ​ពួកគេ​បរាជ័យ​ក្នុង​ការ​ប្រកួត​បើក​ឆាក Champions league ។

សូម​បញ្ជាក់​ថា Pep ​រង​ពិន័យ​តាំង​ពី​ការ​ប្រកួត​រដូវ​កាល​មុន​ជាមួយ Liverpool ​ហើយ​វា​បាន​ឆ្លង​មក​ដល់​រដូវ​កាល​នេះ​១​ប្រកួត​ទៀត។ ដូច្នេះ ​

ការ​ប្រកួត​នៅ​ពេល​ខាង​មុខ​ទៀត ​លោក​នឹង​មាន​សិទ្ធ​បញ្ជា​កូន​ក្រុម​វិញ​ហើយ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT