អ្នកគាំទ្រហុងគ្រី វាយប៉ូលិសក្នុងការប្រកួតទល់អង់គ្លេសក្រុមអ្នកគាំទ្រហុងគ្រី បានប៉ះទង្គិចគ្នាជាមួយក្រុមប៉ូលិសអង់គ្លេស រហូតដល់មានអ្នករបួសថែមទៀតផងក្នុងការប្រកួតជម្រុះ World Cup កាលពីយប់មិញនេះ។
សម្រាប់ការប្រកួតនៅយប់មិញ ក្រុមអង់គ្លេសបានត្រឹមស្មើជាមួយក្រុមហុងគ្រីក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ។ ដោយ១គ្រាប់របស់អង់គ្លេសធ្វើបានដោយ Stones នៅនាទី៣៧ ហើយក្រុមហុងគ្រីវិញរកបាននៅនាទី២៤ ដោយ Sallai ជាបាល់ប៉េណាល់ទី។ អ្វីដែលគេចាប់អារម្មណ៍ក្រៅពីការប្រកួតក្នុងទីលាន គឺការប៉ះទង្គិចគ្នានៅក្រៅទីលាន។
ក្រុមអ្នកគាំទ្រហុងគ្រីបានបង្កហិង្សារហូតដល់ក្រុមសន្ដិសុខចូលមកសម្រួល។ តែការសម្រួលនោះក៏មានប៉ះទង្គិចគ្នារហូតដល់របួស និងឃាត់ខ្លួនប៉ុន្មាននាក់ថែមទៀត។ ខណៈដែលក្រុមប៉ូលិសក៏បានដឹងជាមុនទៅហើយ ថាអ្នកគាំទ្រហុងគ្រីនឹងបង្កហិង្សានេះឡើង ព្រោះពួកគេខឹងអង់គ្លេសតាំងពីប្រកួតមុនម្ល៉េះ៕ ប្រភព៖ DailyMail