ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់បានយកឈ្នះលើក្រុមលុចហ្សុំបួ ក្នុងលទ្ធផល ៥-០ សម្រាប់ការប្រកួតជម្រុះ World Cup 2022 នៅតំបន់អឺរ៉ុប។
សម្រាប់ការប្រកួតនេះដែរ ព័រទុយហ្គាល់មិនមានអ្វីពិបាកបន្ដិចសោះឡើយសម្រាប់ការយកឈ្នះ។ ដោយតង់ទី១ ពួកគេរកបានដល់ទៅ៣គ្រាប់ហើយ ដោយ Ronaldo ប៉េណាល់ទី២គ្រាប់ និង Bruno ១គ្រាប់។ ឈានចូលដល់តង់ទី២ ក្រុមរបស់លោក Santos នេះក៏បន្ថែមបាន២គ្រាប់ទៀត ដោយPalhinha ១គ្រាប់ និង Ronaldo ១គ្រាប់ទៀត។ ដូច្នេះក្នុងប្រកួតនេះ Ronaldo រកបាន៣គ្រាប់ម្នាក់ឯងហើយ។
នេះក៏បានបង្កើនការធ្វើបាន Hat-trick របស់ Ronaldo ឡើងដល់១០ដងហើយនៅក្រុមជម្រើសជាតិព័រទុយហ្គាល់ និងវាក្លាយជាលើកទី៥៨ក្នុងអាជីពរបស់ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ៕ប្រភព៖ DailyMail