ទូច ដេវីត ឈ្នះ សែត សារឹត គូដណ្តើមប្រាក់លាន Ultimate Boxing Championship 2021 សប្តាហ៍ទី៣

កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា ទូច ដេវីត បានវាយឈ្នះដោយពិន្ទុលើកីឡាករ សែត សារឹត មកពីសមាគមកីឡាប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃគូដណ្តើមប្រាក់លាន លើប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម នៅក្នុងព្រឹត្តិការណ៍ «Ultimate Boxing Championship 2021» សម្រាប់សប្តាហ៍ទី៣ ដែលទើបនឹងបញ្ចប់វេលាម៉ោង៨យប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅសង្វៀននាយកដ្ឋានអង្គរក្ស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូដណ្តើមប្រាក់លាននេះ នៅមាន១ប្រកួតទៀត ដែលជាការប៉ះគ្នារវាងកីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជាដូចគ្នាគឺ វី សុភ័ស និង ម៉ាង ព្រហ្មម៉ាញ នាសប្តាហ៍ទី៤ ថ្ងៃទី២៤ ខែតុលា ខាងមុខ។
ដោយឡែក គូឯកប្រចាំសប្តាហ៍ទី៣ លើប្រភេទទម្ងន់ ៦៤គីឡូក្រាម គឺកីឡាករជម្រើសជាតិ វី សុភ័ស បានយកឈ្នះកីឡាករ ផល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុភ័ណ្ឌ ដោយពិន្ទុ ខណៈលទ្ធផលគូពិសេសប្រចាំសប្តាហ៍នេះដែរ គឺកីឡាករ ឈុន ប្រាក់កាក់ បានប្រកួតចាញ់កីឡាករ ថា រីវ៉ា ដោយពិន្ទុ (ទម្ងន់៤៩គីឡូក្រាម)។ រីឯគូពិសេស ទម្ងន់ ៦៣.៥គីឡូក្រាម កីឡាករ ស៊ឹម ពិសិដ្ឋ បានយកឈ្នះកីឡាករ រឿម វណ្ណៈ ដោយពិន្ទុ។ ចំពោះ២ប្រកួត បើកឆាកលើប្រភេទទម្ងន់ ៤៩គីឡូក្រាម និង៥៤គីឡូក្រាម ក៏ត្រូវបានគណៈកម្មការបច្ចេកទេសរកឃើញលទ្ធផលដូចគ្នាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គូសបញ្ជាក់ក្រោយបញ្ចប់ការប្រកួតនេះថា សម្រាប់ការរៀបចំការប្រកួតនេះ គឺយើងសង្កេតឃើញថាមានភាពទាក់ទាញក៏ដូចជាមានការគាំទ្រកាន់តែច្រើនពី១សប្ដាហ៍ ទៅ១សប្តាហ៍។ ជាក់ស្តែង នៅសប្តាហ៍នេះ យើងបានរៀបចំកីឡាករប្រកួតដណ្តើមប្រាក់លាន គូឯក គូពិសេស សរុប៦គូ ដែលកីឡាករជើងចាស់ប៉ះនិងកីឡាករយុវជនថ្មីៗ។ «យើងសង្កេតឃើញថា មានអ្នកគាំទ្រច្រើន តាមរយៈការផ្សាយផ្ទាល់លើផេកផ្លូវការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងផេកដៃគូមួយចំនួនទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមពិតនៅសប្តាហ៍នេះ យើងត្រៀមរៀបចំ២គូសម្រាប់គូដណ្តើមប្រាក់លាន ប៉ុន្តែដោយសារកីឡាករ ម៉ាង ព្រហ្មម៉ាញ មានបញ្ហាសុខភាព ទើបពន្យារពេលទៅសប្តាហ៍ទី៤វិញ។ ដូច្នេះ វី សុភ័ស នឹងឡើងមកប្រកួតជាមួយ ម៉ាង ព្រហ្មម៉ាញ នៃគូដណ្តើមប្រាក់លាន»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT