Messi៖ “ចែក​ផ្លូវ​ពី Barca មិន​ស្រួល​ទេ តែ​ខ្ញុំ​គ្មាន​ជម្រើស”

ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប PSG គឺ Leo Messi ក៏​ជា​បេក្ខភាព​មួយ​ក្នុង​ចំណោម​បេក្ខភាព​ទាំង ៣០ នៃ​ពាន​រង្វាន់ Ballon d’Or ​ផង​ដេរ ហើយ​កន្លង​ទៅ​នេះ លោក​ក៏​បាន​ទម្លាយ​ពី​អារម្មណ៍​ឈឺចាប់​កំឡុង​ការ​ចាកចេញ​ពី​ក្លឹប Barcelona។

ប្រាប់​នៅ​បទសម្ភាសន៍​ជាមួយ France Football តារា​ឆ្នើម​វ័យ ៣៤ ឆ្នាំ​ខាង​លើ​រៀបរាប់​បែប​នេះ​ថា៖ “ក្រោយ​ពេល​ត្រលប់​មក​ពី​ការ​លំហែកាយ ខ្ញុំ​បាន​ត្រលប់​ទៅ Barcelona ដោយ​មាន​បំណង​ចង់​ចុះ​ហត្ថលេខា​កុងត្រា​ថ្មី រួច​ខ្ញុំ​ក៏​ត្រលប់​ទៅ​ហ្វឹកហាត់​ភ្លាមៗ​ជា​ធម្មតា តែ​ពេល​មក​ដល់​ពួក​គេ​និយាយ​ថា ក្លឹប​គ្មាន​ធនធាន​នឹង​បន្ត​កុងត្រា​ថ្មី​សម្រាប់​ខ្ញុំ​ទេ ដូច្នេះ​ខ្ញុំ​មិន​អាច​បន្ត​នៅ​បាន​ឡើយ”។

លោក​បន្ត​ទៀត​ថា៖ “វា​ជា​រឿង​ដ៏​ឈឺចាប់​បំផុត ព្រោះ​ទាំង​គ្រួសារ​របស់​ខ្ញុំ ក៏​ត្រូវ​ផ្លាស់ប្តូរ​របៀប​រស់នៅ កូនៗ​ខ្ញុំ​ត្រូវ​ប្តូរ​សាលា​ដើម្បី​មក​រស់នៅ​ជាមួយ​ពួក​យើង ហើយ​ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ចាកចេញ​ទេ ដ្បិត​បើ​គម្រោង​ខ្ញុំ​ចង់​ចូល​និវត្ត​នៅ Barcelona ក៏​ដោយ​ពេល​នោះ”។

និយាយ​អំពី​ការ​ផ្ទេរ​មក PSG កីឡាករ​អាហ្សង់ទីន​សង្កត់​ធ្ងន់​បែប​នេះ​ថា៖ “PSG បាន​ផ្តល់​ឱកាស​សម្រាប់​ខ្ញុំ ក្នុង​ការ​ចូលរួម​នៃ​គម្រោង​របស់​ពួក​គេ ខ្ញុំ​ទទួល​បាន​សំណើ​ពី​ក្លឹប​ដទៃ​ដូច​គ្នា តែ​ជាមួយ PSG គឺ​យើង​ឈាន​ដល់​កិច្ច​ព្រមព្រៀង​យ៉ាង​ឆាប់​រហ័ស”៕

ប្រភព៖ BeSoccer

  • Messi៖ “ចែក​ផ្លូវ​ពី Barca មិន​ស្រួល​ទេ តែ​ខ្ញុំ​គ្មាន​ជម្រើស”