Jose Mourinho ៖ ​ទោះ​លេង​នៅ​ស្មៅ​សិប្បនិមិត្ត ​ក៏ Man Utd ​អាច​ឈ្នះ​បាន​ដែរ

បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Young Boys ​នៅ​រាត្រី​នេះ ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ ​ពាន​រង្វាន់ UEFA Champions League ។

ការ​ប្រកួត​នេះ​ដែរ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទឹក​ដី​របស់ Young Boys ​ដោយ​កីឡដ្ឋាន​របស់​គេ​នោះ​គឺ​ប្រើ​ស្មៅ​សិប្បនិមិត្ត​ប៉ុណ្ណោះ ​មិន​មែន​ស្មៅ​ធម្មជាតិ​ឡើយ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម Man Utd ​យល់​ឃើញ​ថា​វា​មិន​ប៉ះ​ពាល់​ដល់​ការ​ប្រកួត​នោះ​ទេ ​ក្រុម​របស់​លោក​នឹង​យក​ឈ្នះ​ការ​ប្រកួត​បើក​ឆាក​នេះ​ឱ្យ​បាន។

អ្នក​ចាត់ការ​ល្បី​ឈ្មោះ​រូប​នេះ ​បាន​និយាយ​ទៀត​ថា Young Boys ​ជា​ក្រុម​​មិន​អាច​មើល​ស្រាល​បាន​ឡើយ។ ពួកគេ​លេង​បាន​ល្អ​នៅ​ក្នុង​ដី​របស់​ខ្លួន ​ហើយ​ការ​ប្រកួត​នៅ​រាត្រី​នេះ​ក៏​នឹង​មិន​ងាយ​ស្រួល​សម្រាប់​ក្រុម Man Utd ​ដែរ។ ក្រុម​បិសាច​ក្រហម ​នឹង​ដាក់​ជម្រើស​កីឡាករ​ល្អ​បំផុត ​សម្រាប់​យក​៣​ពិន្ទុ​នៅ​យប់​នេះ៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT