៣៧ ប្រកួត​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” របស់​អ៊ីតាលី ត្រូវ​គោជល់​អេស្ប៉ាញ​បំបែក​ហើយ

កំណត់ត្រា​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” ៣៧ ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ទី​បំផុត​ត្រូវ​បាន​ក្រុម​គោជល់​អេស្ប៉ាញ បំបែក​បាន​ហើយ​កាល​ពី​យប់​មិញ នៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Nations League។

ពីរ​គ្រាប់​របស់ Ferran Torres នៅ​នាទី ១៧ និង ៤៥+២ បាន​ជួយ​ឲ្យ​អេស្ប៉ាញ យក​ឈ្នះ​ទៅ​លើ​អ៊ីតាលី ដ្បិត​បើ​ Lorenzo Pellegrini អាច​រក​បាន​គ្រាប់​បាល់​នៅ​ចុង​តង់​នាទី ៨៣។ អាច​ថា​ដោយសារ​អ៊ីតាលី បាត់បង់​កីឡាករ​សំខាន់​ក្រោយ​រង​ពិន័យ​កាត​ក្រហម​គឺ Leonardo Bonucci នៅ​នាទី ៤២ ទើប​ធ្វើ​ឲ្យ​ក្រុម​ការពារ​ជើង​ឯក Euro ពិបាក​នឹង​បង្កើត​ចន្លោះ​យក​ឈ្នះ​បែប​នេះ។

អ៊ីតាលី​នៅ​សល់​ឱកាស​ដណ្តើម​យក​លេខ ៣ នៅ​ពាន Nations League របស់ UEFA ដោយ​នៅ​រង់ចាំ​អុត​មើល​លទ្ធផល​ក្រុម​បារាំង​និង​បែលហ្សិក​នៅ​រាត្រី​នេះ។ ការ​ប្រកួត​ក៏​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports ផង​ដែរ៕

  • ៣៧ ប្រកួត​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” របស់​អ៊ីតាលី ត្រូវ​គោជល់​អេស្ប៉ាញ​បំបែក​ហើយ