ក្លឹបFC Barcelona ត្រូវបានគេរាយការណ៍ថានៅជំពាក់ប្រាក់១១៥លានអឺរ៉ូបន្ថែមទៀតទៅលើការផ្ទេរកីឡាករនៅប៉ុន្មានឆ្នាំមកនេះ។
លោក Joan Laporta និងថ្នាក់ដឹកនាំក្លឹបបានធ្វើបទបង្ហាញពីលទ្ធផលនៃការចំណាយរបស់ក្លឹប។ ដោយក្នុងនោះ បានបង្ហាញឱ្យឃើញថាក្រុមអ្នកមានបុណ្យនៅជំពាក់ប្រាក់ប្រមាណជា១១៥លានអឺរ៉ូទៀតទៅលើការទិញកីឡាករនៅប៉ុន្មានឆ្នាំមកនេះ។
បើតាម 2Playbook បានបញ្ជាក់ថា ក្រុម Barcelona នៅជំពាក់ប្រាក់ ៣៩លានអឺរ៉ូទៅលើក្រុម Juventus សម្រាប់ការទិញ Miralem Pjanic នៅ៣២លានអឺរ៉ូទៅលើក្រុម Ajax ក្នុងការទិញ Frenkie de Jong នៅ ១៦លានអឺរ៉ូសម្រាប់ទិញ Sergino Dest និងនៅ១៣លានអឺរ៉ូពីការទិញ Philippe Coutinho ពីក្រុម Liverpool៕ ប្រភព៖ MARCA