ខ្សែប្រយុទ្ធ Luis Suarez បានជួយក្រុម Atletico Madrid យកឈ្នះលើក្រុម FC Barcelona ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ La Liga នៅយប់មិញនេះ។
សម្រាប់ការប្រកួតនេះដែរ AT Madrid រកបាន២គ្រាប់ម្នាក់ឯងដោយក្នុងនោះ Lemar រកបាននៅនាទី២៣ និង Suarez រកបាននៅនាទី៤៤ ក្នុងតង់ទី១។ ខណៈដែល២គ្រាប់នេះល្មមសម្រាប់ក្រុម AT Madrid ដើម្បីយកឈ្នះលើក្រុមខ្លាំង Barcelona ក្នុងការប្រកួតសប្ដាហ៍ទី៨នេះហើយ។
សម្រាប់លទ្ធផលរបស់ក្រុម Barcelona វិញ ឃើញថាអាចនឹងធ្វើឱ្យតំណែងរបស់លោក Ronald Koeman រង្គើរខ្លាំងមួយកម្រិតទៀតហើយ។ ក្លឹបទំនងជាយកហេតុផលធ្វើមិនបានល្អនេះ ដើម្បីដករូបគេចេញនៅត្រឹមសប្ដាហ៍នេះតែម្ដង៕
ប្រភព៖ DailyMail