Floyd ​និង Pacquiao ​កំពុង​ពិភាក្សា ចំពោះ​ការ​ប្រកួត​លើក​ទី​២​មែន

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ​មាន​ដំណឹង​ថា Floyd Mayweather ​និង​ Manny Pacquiao ​បាន​និយាយ​គ្នា​ក្រៅ​ផ្លូវការ ​នៅ​ប្រទេស​ជប៉ុន ​ថា​នឹង​ប៉ះ​គ្នា​ម្ដង​ទៀត​នៅ​ចុង​ឆ្នាំ​នេះ។

Floyd ​ជាមួយ Pacman ​នេះ ​បាន​ប៉ះ​គ្នា​ម្ដង​ហើយ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ ​ដោយ​គ្រា​នោះ Floyd ​ឈ្នះ​ដោយ​ពិន្ទុ ប៉ុន្តែ​រង​ការ​រិះគន់​ច្រើន ព្រោះ​វាយ​ថយ។ យ៉ាងណាមិញ ​ការ​ប្រកួត​រវាង​អ្នក​

ទាំង​ពីរ​នេះ ​បាន​ក្លាយ​ជា​ការ​ប្រកួត​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិ​ប្រដាល់។ ដោយ​គ្រាន់​តែ Floyd ​ម្នាក់​ឯង​រក​បាន​២៥០​លាន​ដុល្លារ ​ទៅ​ហើយ ខណៈ​ដែល Pacquiao  ​រក​ប្រមាណ​១០០​លាន​ដុល្លារ។

ដោយ​ឡែក​នៅ​ពេល​នេះ​វិញ ​មាន​ដំណឹង​មក​ថា ​ភ្នាក់ងារ​ទី​ផ្សារ​របស់​កីឡាករ​ទាំង​ពីរ ​កំពុង​ជជែក​គ្នា​ក្នុង​ការ​បង្កើត​ការ​ប្រកួត​ជា​លើក​ទី​២​ទៀត​ហើយ។ Floyd ​ផ្ទាល់​បាន​ចេញ​មុខ​មក​

និយាយ​ថា​ខ្លួន​នឹង​ត្រលប់​ចូល​សង្វៀន​វិញ ​ដើម្បី​តតាំង​ជាមួយ Pacman ​ជា​ថ្មី។ ​ក្នុង​នោះ ​អ្នក​ប្រដាល់​អាមេរិក ​និយាយ​ថា​នឹង​ប្រកួត​ចុង​ឆ្នាំ​នេះ ប្រសិន​បើ​រៀប​ចំ​ទាន់។ ស្រប​ពេល Pacquiao ​

ក៏​រង់ចាំ​ឱកាស​នោះ​មក​ដល់​ឆាប់​ៗ​នេះ​ដែរ។ ប្រភព​កៀក​កិត​នឹង​អ្នក​ទាំង​ពីរ​ខាង​លើ​ បាន​បង្ហើប​ថា​ការ​ប្រកួត អាច​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១​ឬ​ទី​៨​ខែ​ធ្នូ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​នៅ​ទឹក​ដី​អាមេរិក​ដដែល៕ប្រភពDailyMail

  • Floyd ​និង Pacquiao ​កំពុង​ពិភាក្សា ចំពោះ​ការ​ប្រកួត​លើក​ទី​២​មែន