ក្លឹបស្តេចស Real Madrid ចង់បើកការចរចាដ៏ធំមួយនៅខែមករា កំឡុងទីផ្សារដោះដូររដូវរងាខាងមុខ ពោលគឺចង់បានខ្សែប្រយុទ្ធជាន់ Role របស់ Cristiano Ronaldo នៅក្លឹប Man Utd នោះគឺ Edinson Cavani។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន El Nacional បានឲ្យដឹងថា Cavani គេនៅក៏មិនបានលេងពេញជើងនោះដែរ ដូច្នេះហើយ Real Madrid ចង់ចាប់យកឱកាសនេះ ចម្រាញ់យកសមត្ថភាពដែលគេមាន មកជួយក្លឹបរបស់ខ្លួននៅទឹកដីអេស្ប៉ាញវិញ។ គួបផ្សំនឹងសុពលភាពកុងត្រាគេត្រូវផុតនៅចុងខែមិថុនាផង ដូច្នេះការចរចាទិញយកនៅខែមករា គឺអាចស្ថិតនៅតម្លៃដ៏សមរម្យ។
យើងមិនច្បាស់ថា United ព្រមលក់ឬអត់ទេ តែបើមើលតាមស្ថានភាពបច្ចុប្បន្នគឺលោក Ole Gunnar Solskjaer ពិតជាមិនសូវប្រើប្រាស់កីឡាករអ៊ុយរុយហ្គាយពិតមែន។ បញ្ជាក់ឲ្យដឹងថា ស្ថិតិជារួមគឺ Cavani រកបាន ១៧ គ្រាប់និង Assist ៦ លើកនៅការបង្ហាញខ្លួន ៤២ ប្រកួតសរុបឲ្យបិសាចក្រហម៕
ប្រភព៖ El Nacional