Liverpool បានយកឈ្នះក្រុម PSG ក្នុងលទ្ធផល ៣-២ ធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តមែនទែន នាការប្រកួតយប់មិញនេះ វគ្គសន្សំពិន្ទុតាមពូល UEFA Champions League ។
ឈ្នះយប់មិញមែន ប៉ុន្តែអ្នកចាត់ការ Klopp របស់ក្រុម Liverpool និយាយសរសើរចំពោះទម្រង់លេងរបស់ PSG ។ លោកគិតថា ការប៉ះគ្នាជាលើកទី២នៅទឹកដីបារាំងពិតជាធ្វើឱ្យក្រុមលោកពិបាកមិនខាន ព្រោះ PSG មានកីឡាករល្អច្រើន ជាពិសេសតំបន់ប្រយុទ្ធដ៏មុតស្រួចដូចជា Neymar , Mbappe និង Cavani ជាដើម។
ទន្ទឹមគ្នានឹងការនិយាយសរសើរតំបន់ប្រយុទ្ធ PSG នេះដែរ មានអ្នកកាសែតសួរទៅ Klopp ថា ប្រសិនបើគេឱ្យប្ដូរតំបន់ប្រយុទ្ធរបស់ខ្លួន ហើយយកតំបន់ប្រយុទ្ធរបស់ PSG វិញ តើលោកព្រមឬទេ? ចំពោះចម្លើយ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់តបថា៖ “តំបន់ប្រយុទ្ធ PSG ពិតជាល្អមែន ប៉ុន្តែបើឱ្យដូរ ខ្ញុំមិនដូរតំបន់ប្រយុទ្ធខ្ញុំឡើយ។ ពេលនេះ ពួកគេកំពុងលេងយល់ចិត្តគ្នាបានល្អណាស់ ដូច្នេះ ខ្ញុំមិនប្ដូរពួកគេចេញទេ”៕ប្រភពTheguardian