Roberto Firmino ក្លាយជាវីរបុរសជួយក្រុម Liverpool យកឈ្នះ PSG ក្នុងលទ្ធផល ៣-២ ក្នុងវគ្គសន្សំពិន្ទុក្នុងពូល UEFA Champions League ។
ការប្រកួតរវាងក្រុមខ្លាំងទាំងពីរពិតជាស្វិតស្វាញខ្លាំងមែនទែន ដោយមានគ្រាប់បាល់ដល់ទៅ៥គ្រាប់ឯណោះ កើតឡើងក្នុងការប្រកួតនេះ។ Liverpool ដែលជាក្រុមម្ចាស់ផ្ទះ អាចរកបាន២គ្រាប់នាំមុខ ដោយកីឡាករ Sturridge និង Milner នៅត្រឹមតង់ទី១។ ក្រោយពីត្រូវគេនាំមុខហើយ PSG ឯណោះវិញ មិនចាំយូរឡើយ ព្យាយាមវាយសម្រុកទៅវិញរហូត ទាល់តែតាមស្មើវិញ ដោយ Meunier ១គ្រាប់និង Mbappe ១គ្រាប់។
ហង្សក្រហម នៅពេលគេតាមស្មើនេះហើយ សល់ប៉ុន្មាននាទីចុងក្រោយ មិនធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ។ Firmino បានក្លាយជាតួអង្គសំខាន់ក្នុងការប្រកួតនេះ ដោយរកបានគ្រាប់បាល់ជ័យជម្នះនៅចុងម៉ោង នាទី៩០+ ឱ្យក្រុម Liverpool យកឈ្នះ PSG ក្នុងលទ្ធផល ៣-២ តែម្ដង៕ប្រភពDailyMail