ទីបំផុតខ្សែប្រយុទ្ធ Lionel Messi រកគ្រាប់បាល់ឱ្យក្រុម PSG បានសម្រេចហើយ ដោយរកបាន១គ្រាប់ក្នុងជ័យជម្នះលើក្រុម PSG លទ្ធផល ២-០ នៅយប់មិញនេះ។
PSG បើកឆាកដំបូងកាលប៉ះជាមួយក្រុម Club Brugge ពួកគេបានត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះ។ តែសម្រាប់ការប្រកួតនៅរាត្រីនេះវិញទល់ក្រុម Man City ពួកគេហាក់ធ្វើបានល្អជាងប្រកួតមុនឆ្ងាយ។ ដោយបានយកឈ្នះក្នុងលទ្ធផល ២-០ ដែល២គ្រាប់នោះក៏មាន១គ្រាប់ជាគ្រាប់បាល់របស់ Lionel Messi ផងដែរ។ ដោយនេះជាគ្រាប់បាល់ដំបូងសម្រាប់គេឱ្យក្រុម PSG តាំងពីផ្លាស់មកលេងនៅក្លឹបបារាំងនេះហើយ។
សាមីខ្លួនកីឡាករអាហ្សង់ទីនក៏បាននិយាយក្រោយចប់ការប្រកួតថារូបគេសប្បាយចិត្តណាស់ដែលបានជួយក្រុមយកឈ្នះការប្រកួតសំខាន់បែបនេះ។ មួយវិញទៀតវាជាគ្រាប់បាល់ដំបូងរបស់គេសម្រាប់ឱ្យក្រុម PSG ហើយបន្ដទៅមុខទៀតនឹងមានគ្រាប់បាល់ច្រើនបន្ថែមទៀតកើតឡើង៕ប្រភព Dailymail