លោក Pep Guardiola បាននិយាយថាលោកមិនដឹងវិធីសាស្ត្រណាដើម្បីបិទខ្សែប្រយុទ្ធទាំង៣របស់ក្រុម PSG មាន Messi , Neymar និង Mbappe នោះទេ។
Man City នឹងត្រូវប៉ះជាមួយក្រុម PSG នៅយប់នេះហើយសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ក្នុងទឹកដីប្រទេសបារាំង។ សម្រាប់ការប្រកួតសំខាន់នេះដែរ ក្រុមម្ចាស់ផ្ទះទំនងជានឹងមានវត្តមានរបស់ Messi ជួយក្រុមបានវិញហើយ ក្រោយពីរូបគេបានចូលហ្វឹកហាត់កាលពីម្សិលមិញនេះ ហើយឃើញថាមានបញ្ហាឈឺជង្គង់ឡើយ។
ដោយមើលឃើញពីតំបន់ខាងលើរបស់ PSG មុតពេក លោក Pep និយាយថាក្រុមរបស់លោកមិនមានយុទ្ធសាស្ត្រអ្វីដើម្បីលេងបិទកីឡាករទាំង៣នាក់នេះទេ។ ដោយអ្វីដែលក្រុមត្រូវធ្វើក្នុងការប្រកួតនេះ គឺលេងតាមធម្មតា ព្រោះការព្យាយាមតាមបិទពួកគេមិនឱ្យមានបាល់លេង គឺជារឿងពិបាកបំផុតហើយ៕ប្រភព Thesun