Coutinho ៖ ​បើ​យក​ខ្ញុំ​ទៅ​ប្រៀប​ជាមួយ Iniesta ​ដូច​ជា​នៅ​ឆ្ងាយ​ពេក

Philippe Coutinho ​បាន​បញ្ជាក់​ថា​សមត្ថភាព​របស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន​នេះ ​មិន​ទាន់​អាច​យក​ទៅ​ប្រៀប​ជាមួយ​ខ្សែ​បម្រើ Andres Iniesta ​នៅ​ឡើយ​ទេ។

Coutinho ​ជា​កីឡាករ​ដែល​ក្រុម Barcelona ​ទិញ​យក​ពី​ក្រុម Liverpool ​ក្នុង​តម្លៃ​១៤៥​លាន​ផោន​កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​២០១៨​នេះ។ ដោយ​រូបគេ ត្រូវ​បាន​ក្លឹប​ទិញ​យក​ដើម្បី​មក​ជំនួស​

តំណែង​របស់ Iniesta ​ដែល​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្រុម​ទៅ​លេង​នៅ​ជប៉ុន។ ប៉ុន្តែ​កីឡាករ​ប្រេស៊ីល​រូប​នេះ ​មិន​ទាន់​ហាន​និយាយ​ថា​ខ្លួន​មាន​សមត្ថភាព​អាច​ជំនួស​តំណែង​ឬ​ស្មើ​ជាមួយ​វីរបុរស​របស់​ក្លឹប​ឡើយ ព្រោះ​សមត្ថភាព​ខុស​គ្នា​ឆ្ងាយ​ពេក។

Coutinho ​បាន​និយាយ​ដូច្នេះ​ថា​៖ “Andres ​គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ ​ការ​ប្រៀបធៀប​រវាង​ខ្ញុំ ​និង​គេ  គឺ​ពិត​ជា​ពិបាក​ណាស់។ ខ្ញុំ​គ្រាន់​តែ​មក​ទី​នេះ ​ដើម្បី​ជួយ​ក្រុម​ឈ្នះ​ពាន​ឱ្យ​ច្រើន​តាម​ដែល​

អាច​ធ្វើ​បាន​ប៉ុណ្ណោះ។ ខ្ញុំ​ព្យាយាម​ហ្វឹកហាត់​រាល់​ថ្ងៃ ប្រសិន​បើ​ខ្ញុំ​ចង់​ឱ្យ​ដូច គាត់ ​ខ្ញុំ​ត្រូវ​ពង្រឹង​បន្ថែម​ច្រើន​ទៀត”៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT