ក្រុមអធិរាជស Real Madrid លេងបានត្រឹមស្មើជាមួយក្រុម Villarreal ក្នុងលទ្ធផល ០-០ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ La Liga សប្ដាហ៍ទី៧។
បញ្ហារបួសខ្សែការពារច្រើន ធ្វើឱ្យលោក Carlo Ancelotti មិនមានជម្រើសសម្រាប់ដាក់កីឡាករលេងទល់ក្រុម Villarreal នោះទេ។ លោកបានយកខ្សែបម្រើ Valverde មកលេងតំបន់ការពារស្លាបវិញ ហើយខ្សែប្រយុទ្ធ Asensio ជាអ្នកលេងនៅតំបន់បម្រើ។ ការផ្លាស់ប្ដូរប្រព័ន្ធលេងនេះដែរ បានធ្វើឱ្យក្រុមមិនមានលំនឹងល្អហើយ តែក៏មិនអន់ខ្លាំងដែរ។
ពួកគេអាចយកបាន១ពិន្ទុពីក្រុម Villarreal ដែលជាក្រុមម្ចាស់ជើងឯក Europa League នៅសប្ដាហ៍ទី៧នេះ ក៏ល្អ ព្រោះបានធ្វើឱ្យក្រុម Real Madrid ឈរនៅកំពូលតារាង La Liga ដាច់៣ពិន្ទុពីក្រុមលេខ២ទៅហើយដែរ៕ប្រភព dailymail